អង្ករ​កម្ពុជា​នៅតែ​អាច​នាំ​ចេញទៅ​សហគមន៍​អឺរ៉ុប ដោយសារ​រក​មិនឃើញ​ជាតិគីមី​ ​

  • 2017-04-20 01:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(​ភ្នំពេញ​) ៖ នៅក្រៅ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ពាក់ព័ន្ធ​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប លោក វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹងថា តាម​ការស្រាវជ្រាវ​ថ្មី​របស់​សហភាព​អឺរ៉ុប អង្ករ​របស់​កម្ពុជា ពុំមាន​សារធាតុ​គីមី​នោះទេ គឺ​កម្ពុជា​មានលទ្ធភាព​ក្នុង​ការនាំ​អង្ករ​ចេញ ទៅ​សហភាព​អឺរ៉ុប​ដដែល​ពុំមាន​បញ្ហា​អ្វី​នោះទេ​។​

​ ​ ​សូមបញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ សហគមន៍​អឺរ៉ុប បាន​ព្រមាន​ឈប់​ទិញ​អង្ករ​កម្ពុជា ប្រសិនបើ​អង្ករ​កម្ពុ​ជាមាន​ជាតិគីមី​។​កា​ព្រមាន​​គឺ​ស្របពេល​របាយការណ៍​ដែល​បង្ហាញថា ៣​ខែ​ដើមឆ្នាំ​២០១៧​ការនាំចេញ​អង្ករ​មានការ​កើនឡើង​តិចតួច​តែប៉ុណ្ណោះ​។​

​សហគមន៍​អឺរ៉ុប​បានដាក់​កំហិត​ជាថ្មី​ក្នុងការ​រឹតបន្តឹង​គុណភាព និង​សុវត្ថិភាព​អង្ករ​ដែល​នាំចូល​ពី​បណ្ដា​ប្រទេស​នានា​បន្ទាប់ពី​កន្លងមក​រកឃើញថា អង្ករ​នាំចូល​មួយចំនួន​មាន​ផ្ទុក​ជាតិពុល Tricyclazole លើស​កំណត់​ហើយ​គ្រោង​នឹង​អនុវត្ត​ចាប់ពី​ខែកក្កដា​ឆ្នាំនេះ​តទៅ ។​

​អ្នកជំនាញ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​យល់ថា វា​ពុំមាន​ឧបសគ្គ ឬ​ផលប៉ះពាល់​អ្វី​សម្រាប់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ទេ តែ​កម្ពុជា​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទៅលើ​ការប្រើប្រាស់​ថ្នាក់​គីមី ។​

​សហគមន៍​អឺរ៉ុប​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ប្រហែល​ជិត​ពាក់កណ្តាល​នៃ បរិមាណ​អង្ករ​ដែល​កម្ពុជា​នាំចេញ​សរុប​ក្នុង​មួយឆ្នាំៗ ។ ដូច្នេះ នៅពេល​សហគមន៍​អឺរ៉ុប​រឹតបន្តឹង​នូវ​សារធាតុ Tricyclazole​នេះ កម្ពុជា​ត្រូវ​យកចិត្តទុកដាក់ ជំរុញ​អប់រំ​ណែនាំ និង​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​បែបនេះ​កើតឡើង​ចំពោះ​វិស័យ​ស្រូវ អង្ករ​កម្ពុជា ដែលជា​ឧបសគ្គ​ក្នុង​ការនាំ​អង្ករ​ចេញទៅ​សហគមន៍​អឺរ៉ុប ។​

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ធ្លាប់បាន​បញ្ជាក់ថា “​ឆ្លើយតប​នឹង​ការដាក់កំហិត​ថ្មី​ក្នុងការ​រឹតបន្តឹង​គុណភាព ពិសេស​សុវត្ថិភាព​អង្ករ​នាំចូល​ទៅកាន់​សហគមន៍​អឺរ៉ុប មិន​ឲ្យ​មាន​សំណល់​ជាតិពុល​Tricyclazole ក្នុង​កម្រិត​កំណត់​អតិបរិមារ​លើសពី​០,០១​ក្រាម​ក្នុង​១​គីឡូក្រាម​អង្ករ (០,០១ pmm) ដែល​ពីមុន​មាន​ដល់​ទៅ ១pmm ឬ​១​មី​លី​ក្រាម​ក្នុង​១​គីឡូក្រាម​នោះ អគ្គនាយកដ្ឋាន​កសិក​ម្ម ដែលជា​សេនាធិការ​បច្ចេកទេសរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់ការ​បង្កើត​ក្រុមការងារ​បន្ទាន់​មួយ​ដើម្បី​សិក្សា និង​លើក​វិធានការ​បន្ទាន់​ក្នុងការ​បញ្ចៀស​បញ្ហា ក៏ដូចជា​ការពារ​ទីផ្សារ​អង្ករ​របស់​កសិករ​ក​ម្ពុ​ជា​នៅ​សហគមន៍​អឺរ៉ុប (​ទិសដៅ​នាំចេញ​អង្ករ​កម្ពុជា​ដ៏​ធំ​ទាំង​៨ ក្នុងចំណោម​ទិសដៅ​ធំ​បំផុត​ទាំង​១០)”៕

ប្រភព៖ rasmeinews