វត្តមួយនៅកំពង់ធំ ប្រដាល់៣៨គូមានខោតែពីរ ហ្គង់ដៃមួយគូពេលបុណ្យអុំទូក
- 2014-11-08 16:48:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមួយនៅកំពង់ធំ ប្រដាល់៣៨គូមានខោតែពីរ ហ្គង់ដៃមួយគូពេលបុណ្យអុំទូក
ចន្លោះមិនឃើញ
ការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណតាមប្រពៃណីធ្វើឡើងរយៈពេលពីរថ្ងៃ និងមួយយប់នៅវត្តប្រាសាទពេជ្ររង្សី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំដោយមានកីឡាករស្ម័គ្រចិត្តប្រកួតចំនួន៣៨គូក្នុងឱកាសពិធីអុំទូកនេះ។
លោកថា ការរៀបចំឲ្យមានការប្រកួតប្រដាល់តាមបែបប្រពៃណីនេះធ្វើឡើងដោយទទួលបានច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំព្រះដំរី និងស្រុកស្ទោងទើបអាចរៀបចំបាន។ គោលបំណងនៃការប្រកួតនេះគឺដើម្បីផ្តល់ភាពកម្សាន្តរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យទាន និងរក្សាបន្តប្រពៃណីពីបុរាណ។
និយាយពីសកម្មភាពនៅលើសង្វៀនវិញ លោកបានប្រាប់ថា កីឡាករទាំងអស់មិនមែនជាអ្នកប្រដាល់ឡើយ ហើយក៏គ្មានឈ្មោះក្នុងបញ្ជីសម្រាប់ការផ្គូផ្គងនោះដែរ។ នៅពេលរៀបចំការប្រកួតគឺចាប់គូភ្លាម និងឡើងប្រកួតភ្លាមដោយគ្មានថ្លឹងទម្ងន់ឡើយ។
អ្នកទស្សនា
«ឲ្យតែនរណាម្នាក់មើលមុខគ្នា ហើយស្ម័គ្រចិត្តថាប្រកួតបានគឺចាប់ឲ្យឡើងប្រកួតតែម្តង មិនថានៅភូមិជាមួយគ្នា ឬឆ្ងាយគ្នាទេ។ ការប្រកួតមានត្រឹមតែ៣ទឹក ហើយមួយទឹកមានត្រឹមតែ១នាទីកន្លះប៉ុណ្ណោះ។ បើគូណាទំនងខ្លាំងឲ្យប្រកួត៥ទឹក»។
លោកបន្ថែមថា សម្រាប់ការប្រកួតរយៈមួយយប់ និងពីរថ្ងៃនេះ មានខោសម្រាប់ស្លៀកតែតែពីរគឺខោក្រហមសម្រាប់បង្គោលក្រហម និងខោខៀវសម្រាប់បង្គោលខៀវ ព្រមទាំងមានហ្គង់ពាក់ដៃតែមួយគូដែរ។ ចំណែកប្រាក់រង្វាន់វិញក៏អត់មានដែរ ប៉ុន្តែកីឡាករខ្លះទទួលបានប្រាក់លើកទឹកចិត្តពីមិត្តភក្តិ ឬបងប្អូន២ពាន់ ៥ពាន់ ឬមួយម៉ឺនរៀលដែរ។
មើលកែវ រំចង់ និង ម៉ឺន សុភា សូមចុច...
វីដេអូ http://youtu.be/UKtc08KW0og
អត្ថបទ៖ ជាន ចាន់រ៉ា