សឹង​មិន​ជឿ!​ Porsche មួយ​គ្រឿង​អាច​​អូស​យន្តហោះ ២៨៥ តោន​បាន

  • 2017-05-02 03:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Porsche CayenneTurbo S ឆ្នាំ​ ២០១៧ បាន​បង្កើត​កំណត់​ត្រា​ពិភពលោក​ថ្មី​មួយ​ ដោយ​អាច​អូស​យន្តហោះ Air France Airbus A380 ទម្ងន់​ ២៨៥ តោន​បាន។

​រថយន្ត​ ​​Cayenne ខាង​លើ​មិន​មាន​ការ​កែ​កុន​អ្វី​ឡើយ ដោយ​មាន​ម៉ាស៊ីន​អាច​បង្កើត​កម្លាំង​បាន​ ៥៧០ សេះ ដែល​អាច​អូស​យន្តហោះ​បាន​ចម្ងាយ​ប្រហែល​ ៤២ ម៉ែត្រ។ កំណត់ត្រា​ពី​មុន​គឺ​អាច​អូស​បាន​ទម្ងន់​ត្រឹម​ ១៧០ តោន​ប៉ុណ្ណោះ​ ​ដែល​នេះ​គឺ​ជា​ការ​រីក​ចំរើន​ដ៏​​ធំ​មួយ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង