Nokia​ ​រួម​ ​Withings​ ​ជោគជ័យ​ខ្លាំង​ពី​ការ​លក់​នាឡិកា​វៃ​ឆ្លាត

  • 2017-05-03 02:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ត្រឡប់​មក​វិញ​ជា​មួយ​ផលិតផល​ ​និង​បច្ចេកវិទ្យា​ថ្មីៗ​ ​Nokia​ ​ក៏​បង្ហាញ​ពី​ការ​បញ្ចូល​គ្នា​ជា​មួយ​ក្រុមហ៊ុន​ ​Withings​ ​ក្នុង​ការ​ចេញ​លក់​នាឡិកា​ដៃ​វៃ​ឆ្លាត​ម៉ូដែល​ ​Steel HR​ ​ដែល​មាន​រាង​ដ៏​ទាក់ទាញ​ ​និង​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

Steel HR​ ​ជា​នាឡិកា​ឆ្លាតវៃ​​ដែល​អាច​តាម​ដាន​សកម្មភាព​របស់​អ្នក​ជា​មួយ​នឹង​ការ​ត្រួត​ពិនិត្យ​ចង្វាក់​បេះដូង​ ​ជំហាន​ដើរ​ ​កាឡូរី​ក្នុង​ខ្លួន​ ​ហើយ​អាច​ប្រើ​ក្នុង​ទឹក​ ​និង​មាន​សមត្ថភាព​ថាមពល​ថ្ម​ប្រើ​បាន​យូរ​រហូត​ដល់​ទៅ​ ​២៥​ ​ថ្ងៃ។

នាឡិកា​ឆ្លាតវៃ​ ​Steel HR​ ​មាន​ដាក់​លក់​រហូត​ដល់​ចុង​ខែ​ឧសភា​នេះ​ជា​មួយ​តម្លៃ​ប្រមាណ​ ​១៦៥​ ​ដុល្លារ​ ​(តម្លៃ​បរទេស)​ ​ដោយ​លក់​ក្នុង​កម្មវិធី​បញ្ចុះ​តម្លៃ​ ​(20%)​ ​ខណៈ​ជា​ធម្មតា​តម្លៃ​ប្រមាណ​ ​២០៧​ ​ទៅ​ ​២១៨​ ​ដុល្លារ​ ​អាស្រ័យ​លើ​ជំនាន់​ដែល​អ្នក​ទិញ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី