Update: ជុំវិញ​ករណី​ភរិយា ហុងដា ស្លាប់​រសៀល​នេះ

  • 2017-05-11 08:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-ខុនដូ ដែល​ជា​កន្លែង​កើត​ហេតុ គឺ​ជា​របស់នាយ ហុងដា

-ស្ត្រី​ដែល​ស្លាប់ គឺ​ជា​ភរិយា​ហុងដា ទើប​នឹង​ឆ្លង​ទន្លេ​បាន​៦ខែ

-សង្ស័យ​កូន​ដើម​ ហុងដា ជា​ឃាតក

-អ្នក​ស្លាប់​ជា​កូន​ទី​២ ក្នុង​ចំណោម​កូន​ស្រី ៥នាក់​

តាម​រយៈ​វីដេអូ Live ផ្ទាល់​របស់ TVFB បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់ គឺជា​ភរិយា​របស់​តារា​កំប្លែង​ពិត​ប្រាកដ​មែន ដែល​មាន​អាយុ ១៩​ឆ្នាំ និង​ទើប​តែ​សម្រាល​កូន​បាន​៦​ខែ ក្រោយ​បាន​គ្នា​ជាមួយ​ហុងដា ប្រមាណ​ជាង​១​ឆ្នាំ។

ហេតុការណ៍​ខាង​លើ​បាន​កើត​នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល​នេះ នៅ​ខុនដូ​មួយ​នៅ​សង្កាត់​ដង្កោ ដែល​គេ​ដឹង​ថា​ជា​របស់​តារា​កំប្លែង ហុងដា និង​កំពុង​ដំណើរ​ការ​សាងសង់​មិន​ទាន់​រួច​រាល់​ទាំង​ស្រុង​នៅ​ឡើយ។ ជុំវិញ​ករណី​នេះ មិន​ទាន់​ដឹង​សាច់​រឿង​លំអិត​នៅ​ឡើយ​ទេ ឯ​អ្នក​រងគ្រោះឈ្មោះ ស៊ឹម ចន្ធី គឺ​ជា​កូន​ទី​២របស់​ខ្លួន​វ័យ ក្នុង​ចំណោម​កូន​ស្រី​ទាំង​អស់​៥នាក់។

មុន​ពេល​ស្លាប់ ជន​រងគ្រោះ ទើប​ត្រឡប់​មក​ពី​ផ្ទះ​ម្ដាយ​នៅ​ផ្សារ​ដី​ហុយ ដែល​មុន​ចេញ​មក​ម្ដាយ​បាន​ឃាត់​ឲ្យ​ស្នាក់​នៅ​ជាមួយ​ម្ដាយ​មួយ​យប់​សិន ព្រោះ​តែ​ហុងដា អត់​នៅ​ផ្ទះ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ ពុំ​ព្រម​នៅ​តែ​មានះ​មក។ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ ស្ត្រី​រងគ្រោះ​បាន​ទូរសព្ទ​ប្រាប់​ម្ដាយ​ថា បាន​មក​ដល់​ហើយ...លុះ​ក្រោយ​មក ស្ត្រី​ជា​ម្ដាយ​អះអាង​ថា បាន​លឺ​សំឡេង​កូន​ដើម ហុងដា ស្រែក​ប្រាប់​ម្ដាយ​ចុង(ស្ត្រី​ដែល​ស្លាប់) “ម៉ាក់​ៗ មើល​បង្គន់​ស្ទះ​នែក ចេញ​ផុច​ៗ​ហ្មង"ៗ។

“អីចឹង គេ​ល្បួង​វា​យក​ទៅ​សម្លាប់​ពេល​ហ្នឹង​ហើយ!” ស្ត្រី​ជា​ម្ដាយ អះអាង​ជាមួយ​ការ​នឹង​ការ​ស្រែក​ទ្រហ៊ោ​យំ។

ក្រុម​គ្រួសារ​អ្នក​រងគ្រោះ បាន​ដាក់​ការ​សង្ស័យ​ថា កូន​ដើម​របស់​នាយ ហុងដា រួម​ជាមួយ​ស្រី​ស្នេហ៍ គឺ​មាន​ជាប់​ពាក់​ព័ន្ធករណី​ស្លាប់​របស់​កូន​ស្រី​ទី​២​របស់​ពួក​គេ៕

អត្ថបទ៖ ទារិកា