រូប​ភាព​ថ្មី​​បង្ហាញ​ពុម្ព​ iPhone 7s, 7s Plus និង iPhone 8 ដាក់​ទន្ទឹម​គ្នា​

  • 2017-05-22 02:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​រំពឹង​យ៉ាង​ខ្លាំង​ថា​ឆ្នាំ​ ២០១៧ នេះ​ Apple នឹង​បញ្ចេញ​ iPhone ជំនាន់​ថ្មី​ដល់​ទៅ​បី​ម៉ូដែល​ ដោយ​ពីរ​ម៉ូដែល​ជា​ការ​អាប់ដេត​ចេញ​ពី iPhone 7/7 Plus និង មួយ​ម៉ូដែល​ទៀត​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ខួប​ ១០ ឆ្នាំ​នៃ​ការ​កកើត​ iPhone។

ពេល​នេះ​រូបភាព​ថ្មី​មួយ​ឈុត​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo ដោយ​បាន​បង្ហាញ​ពី​ពុម្ព​របស់​ស្មាតហ្វូន​ទាំង​បី​ម៉ូដែល​ អាច​ឲ្យ​ឃើញ​ច្បាស់​ពី​​ភាព​ខុស​គ្នា​នៃ​ទំហំ។ ក្រៅ​ពី​រូប​ពុម្ព​នេះ​​ គ្មាន​ការ​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​គួរ​ចាប់​អារម្មណ៍​អ្វី​ផ្សេង​ឡើយ។

យ៉ាងណាក្ដី​បើ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ iPhone 8 គឺ​មាន​ទំហំ​នៃ​រាង​​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ iPhone អេក្រង់​ទំហំ​ ៤,៧ អ៊ីញ។ ត្បិត​ថា​មាន​រាង​តូច​មែន​ប៉ុន្តែ​ iPhone 8 រំពឹង​ថា​នឹង​មាន​ទំហំ​អេក្រង់​ដលើ​ ៥,៨​ អ៊ីញ​ នេះ​ក៏​ដោយ​សារ​​​ការ​ប្រើ​តិចនិក​ផលិត​អេក្រង់​ដែល​ស្ទើរ​គ្មាន​គែម​សង​ខាង។

រូបភាព​ដែល​បង្ហាញ​ខាង​លើ​ក៏​បាន​បញ្ជាក់​ពី​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​ទៅ​ថា​ iPhone 8 នឹង​មាន​កាមេរ៉ា​ភ្លោះ​ជា​​លក្ខណៈ​បញ្ឈរ។ Apple ទំនង​ជា​នឹង​​ប្រើ​កាមេរ៉ា​ភ្លោះ​បញ្ឈរ​នេះ​ក៏​ដោយ​សារ​តែ​ iPhone 8 មាន​ទំហំ​តូច។ ជាក់​ស្ដែង​ពុម្ព​ក៏​បាន​បង្ហាញ​ថា​​ iPhone 7s Plus នៅ​តែ​ប្រើ​ប្រព័ន្ធ​​កាមេរ៉ា​ភ្លោះ​ជា​លក្ខណៈ​ផ្ដេក​ដដែល៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង