ឆ្ងល់​ទេ មេរោគ​វាយ​ប្រហារ​​ពេញ​ពិភពលោក​ដល់​អាស៊ី ហេតុអ្វី​នៅ​កម្ពុជា​មិន​រង​គ្រោះ?

  • 2017-05-22 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​រយៈ​មេរោគ​ចាប់​ជំរិត​មួយ​ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភព​បច្ចេកវិទ្យា​កាល​ពី​ពេល​ថ្មីៗ សង្កេត​ឃើញ​ថា​មាន​ប្រទេស​ជាច្រើន​នៅ​ទ្វីប​អាស៊ី​ក៏​​ត្រូវ​រងគ្រោះ​ដែរ ប៉ុន្តែ​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សេរីភាព​ខាង​វិស័យ​បច្ចេកវិទ្យា បែរ​ជា​មាន​សុវត្ថិភាព​ទៅ​វិញ។

លោក អ៊ូ ផាន់ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ​លោក អ៊ូ ផាន់ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា បាន​ឲ្យ Sabay ដឹង​ថា ការ​វាយ​ប្រហារ​តាម​រយៈ​មេរោគ​ចាប់​ជំរិត​ទារ​ប្រាក់​ឈ្មោះ WannaCry នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាង ១៥០ និង​អ្នក​រង​គ្រោះ​កើន​ដល់​ចំនួន​ជាង ៣០០០០០ នាក់​ដែល​ត្រូវ​រង​គ្រោះ​រួម​ទាំង​ទ្វីប​អាស៊ី​ផង​ដែរ​ដូចជា​ថៃ សិង្ហបុរី និង​វៀតណាម ជាដើម។

សាស្ត្រាចារ្យ​បាន​បន្ថែម​ថា តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ប្រព័ន្ធ​សុវត្ថិភាព Symantec បាន​បញ្ចេញ​ទិន្នន័យ​ចុង​ក្រោយ​ដែល​បង្ហាញ​ថា កម្ពុជា​នៅ​ពណ៍​ស​នៅ​ឡើយ(ជា​តំបន់​ដែល​មិន​រង​ផល​ប៉ះពាល់​ពី​ការ​វាយ​ប្រហារ)។

លោក​បាន​បញ្ជាក់​ថា ការ​ដែល​កម្ពុជា​មិន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​វាយ​ប្រហារ​អាច​មក​ពី​កត្តា​ការ​ប្រើប្រាស់​សេវា​អនឡាញ​នៅ​មិន​ទាន់​ច្រើន​លើស​លុប​ពេក ហើយ​ក៏​មិន​មែន​ជា​គោលដៅ​វាយ​ប្រហារ​របស់​ពួក Hacker ។ តែ​ទោះ​យ៉ាងណា អ្នក​ប្រើប្រាស់​បណ្ដាញ​សេវា​អនឡាញ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាង​មុន ព្រោះ​អាច​ថា​នៅ​ស្រុក​គេ​ស្ងប់​ស្ងាត់ ស្រាប់​តែ​កើត​មាន​នៅ​កម្ពុជា ក៏​លោក​មិន​អាច​ទាយ​ដឹង​មុន​បាន​ដែរ៕

អានបន្ត៖ របៀប​ការពារ​ខ្លួន​ គេចចេញ​ពី​ការ​ឆ្លង​មេរោគវាយ​ប្រហារ​ កំពុង​អុកឡុក​ពេញ​​ពិភពលោក

អានបន្ត៖ មេរោគ​ថ្មី​ ​សាហាវ​ជាង​ ​WannaCry​ ​កំពុង​វាយលុក​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង

អានបន្ត៖ ខ្លាំងមែន! បិទមេរោគ​កុំព្យូទ័រកំពុង​ល្បីបាន ហើយ​ឲ្យ​ប្រាក់​មិន​យក​ទៀត

អត្ថបទ៖ រក្សា