មិនទាន់ដឹងអីផង! ធ្លាយ​ដំណឹងពី Sony Xperia ៣ ម៉ូដែល​ថ្មី​ទៀត​ហើយ

  • 2017-05-22 12:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​រាយការណ៍​ថ្មី​មួយ​ឲ្យ​ដឹង​ថា Sony នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​​ថ្មី​ចំនួន ៣ ម៉ូដែល​ក្នុង​កម្មវិធី​បច្ចេកវិទ្យា IFA ដែល​ធ្វើ​ឡើង​នៅ​ទីក្រុងប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់​ នា​ខែ​កញ្ញា​ខាង​មុខ។

រូបតំណាង

ត្រកូល Xperia បី​ម៉ូដែលដែល​គេ​រំពឹង​ថា​នឹង​​បង្ហាញ​វត្តមាន​រួម​មាន XZ1, XZ1 Compact និង X1។ ក្នុង​សេចក្ដី​រាយការណ៍​ក៏​បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​ស្មាតហ្វូន​ទាំង​ ៣ ដោយចាប់​ផ្ដើម​ពី Xperia XZ1 នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 835, អេក្រង់ ៥,២ អ៊ីញ កម្រិត Full HD, RAM ទំហំ ៤ GB និង ថ្ម​ទំហំ ៣០០០ mAh។

ចំណែក XZ1 Compact ក៏​នឹង​ប្រើ​បន្ទះឈីប Snapdragon 835 ដែរ ហើយ​មាន​ប្រើ​អេក្រង់​ទំហំ ៤,៦ ប្រភេទ HD, RAM ទំហំ ៤ GB ដែល​មាន​ថ្ម​ទំហំ ២៨០០ mAh។ ចុង​ក្រោយ​គេ Xperia X1 នឹង​បំពាក់​ដោយ​បន្ទះឈីប Snapdragon 660, អេក្រង់ ៥ អ៊ីញ​ កម្រិត FullHD, RAM ទំហំ ៤ GB និង​ ដំណើរ​ការ​ថ្ម​ទំហំ​ ២៨០០ mAh។

របាយការណ៍​ក៏​បាន​និយាយ​ដែរ​ថា Xperia ថ្មី​ទាំង​បី​នឹង​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី​ដែល​គេ​បាន​ពិព័ណ៌នាថាជា​បច្ចេកវិទ្យា​ថត​រូប​ Full Pixel៕

ចុចអាន ៖កំពូល​ស្មាតហ្វូន​ ​៦​ ​ម៉ូដែល​ ​ត្រូវ​ចិត្ត​ស្ដូក​ ​អ្នក​និយម​ប្រើ​ត្រឹម​ដៃ​ម្ខាង

ចុចអាន ៖iPhone/iPad គាំង​ Touch ID ​ប្រើ​មិន​កើត​ អនុវត្ត​វិធី​នេះ​សិន មុន​គិត​​ទៅ​រក​ជាង​ជួសជុល​!

ចុចអាន ៖ការ​សិក្សា​ថ្មី៖ Instagram និង​ Snapchat ជះ​ផល​ប៉ះពាល់សាហាវជាង Facebook ទៅ​ទៀត

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម