ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ Gear S3 Classic LTE អាច​រក​ទិញ​បាន​ហើយ

  • 2017-05-23 01:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាត​វៃ Gear S3 Classic LTE នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​នេះ។ នាឡិកា​ឆ្លាត​វៃ​ម៉ូត​ចុង​ក្រោយ​របស់ Samsung នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​ AT & T, ​T-Mobile​ និង​ Verizon រួច​រាល់​ហើយ។

ក្រុមហ៊ុន​ AT&T នឹង​ចាប់​ផ្ដើម​លក់ Gear S3 Classic LTE នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។ អ្នក​គាំទ្រ​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ Gear S3 classic LTE ក្នុង​តម្លៃ​ ២៤៩,៩៩ ដុល្លារ សម្រាប់​កិច្ចសន្យា​រយៈ​ពេល​ពីរ​ឆ្នាំ​ ឬ​អាច​បង់​រំលស់​ ១៧,៥០ ដុល្លារ​ក្នុង​មួយ​ខែ​ ប្រសិន​បើ​ជ្រើស​រើស​យក​គម្រោង​ ២០ ខែ។

យ៉ាង​ណា ប្រសិន​បើ​អតិថិជន​ទិញ​ទូរស័ព្ទ​ Samsung Galaxy S8 ឬ S8+ ពី​ក្រុមហ៊ុន​ AT & T​ នឹង​ទទួល​បាន​ Gear S3 classic ឬ S3 frontier ដោយ​ចំណាយ​ត្រឹម​តែ​ ៤៩,៩៩​ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​ការ​​ផ្ដល់​ជូន​នេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា​៕

ចុច​អាន៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ ពិចិត្រ