FFC ​​បាន​ប្រាក់​ជាង ២០​ម៉ឺន​ដុល្លារ​​​​សម្រាប់​រ៉ាប់រង​​សាលា​តម្រង់​ទិស​បាល់ទាត់

  • 2017-05-25 02:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា FFC ​ទទួល​ថវិកា​​ជាង ២០​ម៉ឺន​ដុល្លារ​ពី​ក្រុម​ហ៊ុន​ Cellcard ​សម្រាប់​ទ្រទ្រង់​ការ​សាងសង់​ក៏​ដូច​ជា​អភិវឌ្ឍន៍​លើ​គម្រោង​សាលា​តម្រង់​ទិស​កីឡា​បាល់ទាត់​ទូទាំង​​ប្រទេស។

​ក្នុង​សន្និសីទ​កាសែត​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុម​ហ៊ុន​ទូរសព្ទ​ខាង​លើ និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លោក អៀន វ៉ាត​សុន ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​របស់​លោក និង FFC ចុះ​ MOU ​ចំនួន​ពីរ​ឆ្នាំ​។ ​ទឹក​ប្រាក់​ជាង ២០​ម៉ឺន​ដុល្លារ​នេះ​ផ្ដល់​ជូន​សហព័ន្ធ​ចាត់​ចែង​​ប្រើប្រាស់​​គ្រប់​កម្មវិធី​របស់​សាលា​​តម្រង់​ទិស​កីឡា​ទូទាំង​ប្រទេស​។

អៀន វ៉ាត​សុន

​ងាក​ទៅ​​ឯក​ឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​លើក​ឡើង​ថា ​ការ​សាងសង់​សាលា​​តម្រង់​ទិស​នេះ​ក្នុង​គោល​ដៅ​​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​យូរអង្វែង។ សាលា​បាល់ទាត់​ នឹង​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត-​រាជ​ធានី​ទូទាំង​ប្រទេស​ ហើយ​លោក​សង្ឃឹម​ថា ​​គម្រោង​​នេះ​នឹង​ទទួល​បាន​ផ្លែផ្កា​ជា​​​ទីគាប់ចិត្ត។

​លោក​បញ្ជាក់​ថា គ្រប់​កីឡាករ​-​កីឡា​ការិនី​ ដែល​មាន​បំណង​ចង់​​ចូល​​ហាត់​ក្នុង​សាលា​បាល់ទាត់​ទាំង​អស់ ​គ្រាន់​តែ​ចំណាយ​ថវិកា​បន្តិចបន្តួច​ទៅ​លើ​សំលៀកបំពាក់ និង​ស្បែក​ជើង​ អាច​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ដោយ​​សេរី។ ​​ចំណែក​សម្ភារៈ​ ហ្វឹកហាត់​ ឬ​បាល់ទាត់​ផ្សេង​ៗ សហព័ន្ធ​ជា​អ្នក​រ៉ាប់រង រួម​​ទាំង​គ្រូ​បង្វឹក​ល្អ​ៗ​ផង​ដែរ។

​សូម​បញ្ជាក់​ថា គម្រោង​សាងសង់​សាលា​តម្រង់​ទិស​កំណត់​យក​ខេត្ត​ស្វាយរៀង​សាង​សង់​មុន​គេ ​ដោយ​ធ្វើ​ការ​សម្ពោធ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧ ស្អែក​នេះ​វេលា​ម៉ោង ៤​ល្ងាច៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម