មើល​វីដេអូ​ចាប់​កាន់ iPhone 8 ​ដំបូង​បាន​ដឹង​ថា​ Apple លែង​មាន​គំនិត​ថ្មី

  • 2017-05-26 02:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ iPhone 8 បង្ហាញ​ខ្លួន​​កាន់​តែ​ខិត​ចូល​​កៀក​ហើយ​ ដោយ​ទន្ទឹម​នឹង​នេះ​មាន​ព័ត៌មាន​លេច​ធ្លាយ​ជា​ច្រើន​ពី​ iPhone ជំនាន់​ថ្មី។ ជាក់​ស្ដែង​ថ្មីៗ​នេះ​មាន​ការ​លេច​ចេញ​​វីដេអូ​ខ្លី​មួយ​​បង្ហាញ​ពី​ការ​ចាប់​កាន់​ iPhone 8 ប្រភេទ​ Mock-Up ដែល​គេ​ផលិត​ឡើង​​ផ្អែក​តាម​រូប​ដ្យាក្រាម​​ដែល​លេច​ធ្លាយ​ចេញ​ពី​រោងចក្រ​ផលិត​ iPhone 8 ផ្ទាល់។

ក្នុង​វីដេអូ​ខ្លី​ដែល​មាន​រយៈ​ពេល​ ១១ វិនាទី​ ឃើញ​ថា​ iPhone 8 ដែល​បង្ហាញ​ឡើង​មាន​រូបរាង​មិន​ខុស​គ្នា​ពី​រូបភាព​បែក​ធ្លាយ​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក​ឡើយ។ កាមេរ៉ា​​ភ្លោះ​បាន​ប្ដូរ​​ពី​ប្រភេទ​ផ្ដេក​ទៅ​ជា​បញ្ឈរ​វិញ ហើយ​ផ្នែក​ខាង​ក្រោយ​ធ្វើ​ឡើង​ពី​កញ្ចក់​​​យ៉ាង​ភ្លឺ​រលោង និង មិន​ឃើញ​មាន​ប៊ូតុង​ Home ឡើយ។

​វីដេអូ​ដែល​ទើប​បង្ហោះ​ចេញ​នេះ​ បច្ចុប្បន្ន​មាន​អ្នក​ចុច​មើល​ដល់​ជាង ១ លាន​ដង​ ហើយ​មាន​ចំនួន​ Dislike (មិន​ចូល​ចិត្ត) ច្រើន​ជាង​ចំនួន​ Like (ចូល​ចិត្ត) ទៅ​ទៀត។ អ្នក​ប្រើ​អ៊ីនធឺណិត​ភាគ​ច្រើន​បាន​បញ្ចេញ​មតិ​​ក្នុង​ន័យ​ស្រដៀងៗ​ថា​ Apple ទំនង​ជា​លែង​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​​​​ទៀត​ហើយ ព្រោះ​ iPhone 8 ​មាន​ការ​រចនា​មិន​ខុស​គ្នា​ពី iPhone 7, iPhone 6s និង iPhone 6 ខ្លាំង​​​ប៉ុន្មាន​ឡើយ។

ទោះ​ជា​ការ​រចនា​​រូបរាង iPhone 8 នៅ​ដដែលៗ​យ៉ាងណាក្ដី​ប៉ុន្តែ​ចចាមអារ៉ាម​កន្លង​មក​ចេញ​ផ្សាយ​ថា iPhone ជំនាន់​ថ្មី​នឹង​មាន​ចំណុច​ពិសេស​ជា​ច្រើន​​ដើម្បី​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់។ ចំណុច​ពិសេស​មាន​ដូច​ជា ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​​បង្កប់​ក្រោយ​អេក្រង់, អេក្រង់​ស្ទើរ​គ្មាន​គែម​សង​ខាង, ស្កេន​មុខ​ដើម្បី​ដោះ​សោ និង អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ជា​ដើម៕

ចុចអាន៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម