ដូចការ​សន្យា ហ្កេមបាល់ទាត់ដ៏​ពេញ​និយម​បំផុត​ដាក់​ឲ្យ​ទាញ​យក​ហ្រ្វីៗ

  • 2017-05-26 02:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ទៅ​អ្វី​ដែល​ក្រុមហ៊ុន​ KONAMI បាន​សន្យា នៅ​ថ្ងៃ​ទី ២៥ ​ពួក​គេ​បាន​ប្រកាស​ដាក់​ឱ្យ​ទាញ​យក​ជា​លក្ខណៈ​​ Worldwide ដោយ​ឥត​គិត​ថ្លៃ​នូវ​ហ្គេម​បាល់ទាត់​ PES 2017 (Pro Evolution Soccer)។

ប្រិយមិត្ត​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ Android និង​ iOS អាច​ទាញ​យក​បាន​ក្នុង​ពេល​នេះ ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី នៃ​មុខងារ​លេង​កាន់​តែ​​ទូលំទូលាយ​ជាង​មុន បន្ថែម​នឹង​ជម្រើស​នៃ​ការ​ទិញ​កីឡាករ​ថ្មីៗ​ពី​ប៉ែក​អឺរ៉ុប​, អាមេរិក​ខាង​ត្បូង​និង​អាស៊ី ដើម្បី​មក​ចូល​ក្នុង​ក្រុម​របស់​យើង​។

ហ្គេម​ទំហំ​ជាង ១,៥៩ ជីហ្គាបៃ​មួយ​នេះ​ជា​ហ្គេម​ប្រភេទ Online ដែល​តម្រូវ​ឱ្យ​ឧបករណ៍​អ្នក​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ទោះ​បី​ជា​ហ្គេម​នេះ Free ពិត​មែន ​វា​ក៏​មាន​ទីផ្សារ​លក់​ទំនិញ​ជា​ច្រើន ដែល​តម្រូវ​ឱ្យ​អ្នក​លេង​ចំណាយ​លុយ​ពិត​ប្រាកដ​ ជា​គោលដៅ​ធ្វើ​ឲ្យ​មាន​ភាព​លេចធ្លោ​ជាង​អ្នក​ដទៃ​។​

ទាញ​យក​ត្រង់​នេះ​សម្រាប់​ Android និង​ iOS

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម