តិច​អត់​ដឹង​ ផល​ សោភ័ណ្ឌ​ ចូល​ជា​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា

  • 2017-05-26 07:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្បី​ឈ្មោះ​នៅ​កម្ពុជា​ហើយកម្រ​និង​ចាញ់​ការ​ប្រកួត​ ផល​ សោភ័ណ្ឌ​ បាន​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​វិញហើយ និង​កំពុង​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​

កីឡាករ ផល សោភ័ណ្ឌ

ផល​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ម្សិលមិញ​ថា​ បច្ចុប្បន្ន​នេះ​គេ​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​ ហើយ​គេ​ទើប​ចូល​ហាត់​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ​ទេ។​ ការ​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​នេះ​គឺ​ដោយ​សារ​ខ្វះ​កីឡាករ​ទម្ងន់​ ៦៤​គីឡូក្រាម​និង​មាន​ការ​ស្នើ​ពី​ក្រសួង​ក៏​ដូច​ជា​គ្រូ​បង្វឹក​ផង​នោះ​ទើប​គេ​សម្រេច​ថា​ចូលរួម​តែ​ម្ដង​ ណា​មួយ​ខ្លួន​ក៏​ចង់​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ស្វែងរក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។​

អ្នក​ប្រដាល់​ល្អ​គ្រប់​ក្បាច់​រូប​នេះ​បន្ថែម​ទៀត​ថា​ ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ក៏​អាច​ជួយ​ឲ្យ​រូប​នេះ​គេ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ដែរ​ ដូច​ជា​ល្បឿន​នៃ​ការ​វ៉ៃ​និង​កម្លាំង​ស៊ុហ្វ ​ព្រោះ​បច្ចុប្បន្ន​នេះ​ថា​ខ្លួន​រៀង​ធ្លាក់​សមត្ថភាព​បន្តិច។​ ម្ចាស់​ខ្សែ​ក្រវាត់​ Carabao​ រូប​នេះ​ថា​ សមត្ថភាព​បើ​មិន​ខ្លាំង​ជាង​នេះ​ក៏​ត្រូវតែ​រក្សា​ឲ្យ​ថេរ​ត្រឹម​នេះ​ដែរ។​

កីឡាករ ផល សោភ័ណ្ឌ ក្រហម

កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ប្រដាល់​តាឡីដំរីមានរិទ្ធ​នៅ​ខណ្ឌ​ដង្កោ​ ជាយ​ក្រុង​ភ្នំពេញ។​ នេះ​ជា​លើក​ទី៣​ហើយ​ដែល​ជើង​ខ្លាំង​ម្នាក់​នេះ​ ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​ ទី១​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ទី២​ប្រទេស​ភូមា​និង​ទី៣​នេះ​នឹង​ទៅ​ប្រទេស​ម៉ាឡេស៊ី​នា​ខែ​សីហា​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​