ទើបផ្ទុះគ្រាប់បែកហើយអីចឹង Katy និង Celine ហ៊ានប្រគំតន្រ្តីទៀតអត់?

  • 2017-05-26 09:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ជា​ច្រើន​បាន​សន្យា​មិនលុបចោលថ្ងៃប្រគំតន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ទេ បើ​ទោះ​ជា​មាន​ហេតុការណ៍​អាក្រក់កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ច្រើន​ ក្នុង​ការ​ប្រគំតន្ត្រី​របស់ តារា​ចម្រៀង​ Ariana Grande ។

តារា​ចម្រៀង​ Katy Perry, Lorde និង​តន្រ្តី​ករ​ផ្សេង​ទៀត​ បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​នៅ​តែ​សម្ដែង​នៅ​ ការ​ប្រគំ​តន្ត្រី​ “BBC Radio 1's Big Weekend” នៅ​ចុង​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​ Hull ប្រទេស​អង់គ្លេស​តាម​ការគ្រោងទុកដដែល​។

រីឯ​តារា​ចម្រៀង​បែប​មនោសញ្ចេតនា​សញ្ជាតិ​កាណាដា​ Celine Dion វិញ​ក៏​នឹង​រក្សា​ថ្ងៃ​សម្ដែង​របស់​ខ្លួន​ដដែល​ ក្នុង​រដ្ឋ​ Copenhagen រដ្ឋ​ Stockholm ទីក្រុង​ឡុងដ៍​ និង​ទីក្រុង​ប៉ារីស​ ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​ការ​ប្រគំតន្ត្រី​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា​ នៅ​ទីលាន​កីឡដ្ឋាន​ Manchester Arena ដែរ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​តំណាង​របស់​នាង​។

ដោយឡែក​ចំពោះ​ ក្រុម​ការងារ​តារា​ចម្រៀង​ Ariana Grande វិញ​បាន​និយាយ​ថា​ គ្រប់​ការ​សម្ដែង​របស់​តារា​ស្រី​រូប​នេះ​ ដែល​ត្រូវ​ធ្វើ​នៅ​ចាប់ពី​ថ្ងៃ​ទី​ ០៥​ ខែ​មិថុនា​ ត្រូវ​បាន​លុប​ចោល​ទាំង​អស់​ហើយ​ ក្រោយហេតុការណ៍​ដែល​បាន កើតឡើង​ដ៏រន្ធត់ កន្លងទៅថ្មីៗនេះ៕

*ចុចអាន៖

-ទី​បំផុត Celine Dion លក់វិមានបានសម្រេច ថ្លៃខ្ពស់​កប់មេឃ ឯខាងក្នុងផ្ទះប្រណិត​ខ្លាំង

-អស់​សំណើច! ក្មេង​រាំ​ស្ពាយ​កាតាប​ជាមួយ​ Katy Perry កំពុង​ល្បី​ខ្លាំង!

-ព័ត៌មានជុំវិញតារា​បរទេស

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី