ASUS GL753VE​ ​មិន​ងាយ​ឡើង​កម្ដៅ ជា​កុំព្យូទ័រ​ហ្គេម​កម្រិត​ដំបូង​ ​

  • 2017-05-29 01:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS GL753VE​ ​ជា​កុំព្យូទ័រ​យួរ​ដៃ​ផលិត​សម្រាប់​អ្នក​និយម​លេង​ហ្គេម​ ​និង​ប្រតិបត្តិការ​ខ្ពស់​ៗ​ ​ដូច​ជា​ការ​កាត់ត​វីដេអូ​ ​រចនា​ក្រាហ្វិក​ ​3D​ ​និង​ការ​គូស​ប្លង់​សម្រាប់​ស្ថាបត្យករ​ជា​ដើម។

អេក្រង់​ទំហំ​ ​១៧,៣​ ​អ៊ីញ​ ​ប្រភេទ​ ​Matte​ ​មិន​ចាំង​ថ្ងៃ​ ​ពណ៌​ច្បាស់​ ​អាច​បង្ហាញ​រូប​កម្រិត​ ​Full HD​ ​១៩២០ x ១០៨០។ ដំណើរការ​ដោយ​ ​CPU​ ​ជំនាន់​ទី​ ​៧​ ​របស់​ ​Intel​ ​ម៉ូដែល​ ​Core i7-7700HQ quad-core 2.8 GHz​ ​និង​ ​cache 6MB​ ​ហើយ​ ​Boost ដល់ 3.8 GHz), RAM ៣២ GB​ ​ប្រភេទ​ ​DDR4, ក្រាហ្វិក​កាត​ ​NVIDIA GeForce GTX 1050 Ti 4GB GDDR5។

ទម្ងន់​ ​២,៩​ ​គីឡូក្រាម​ ​ASUS GL753VE​ ​មាន​ឧបករណ៍​បំពង​សំឡេង​ ​Surround sound, រន្ធ​ចម្លង​ទិន្នន័យ​ ​USB 3.1 Type-C​ ​ចំនួន​មួយ, USB 3.0​ ​ចំនួន​បី, USB​ ​2.0​ ​ចំនួន​ពីរ, រន្ធ​ ​HDMI, រន្ធ​ ​mini DisplayPort, កន្លែង​ដាក់​មេម៉រី​ ​SDXC / SD / MMC, រន្ធ​ ​Microphone​ ​កាស​ ​និង​ ​Ethernet៕

ចុចអានបន្ត៖

អត្ថបទ៖ រដ្ឋ