ក្តៅៗ! មេរោគថ្មីកំពុងអុកឡុក Windows 7 /8
- 2017-05-28 06:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! មេរោគថ្មីកំពុងអុកឡុក Windows 7 /8
ចន្លោះមិនឃើញ
អាចនិយាយថាវាជាដំណឹងមិនល្អមួយសម្រាប់អ្នកកំពុងប្រើប្រាស់ Windows 7 ព្រោះកាលពីប៉ុន្មានសប្ដាហ៍មុន មានរឿងរ៉ាវមេរោគ WannaCry បានបំផ្លាញទិន្នន័យនៅលើកុំព្យូទ័រជាច្រើនដែលដំណើរការដោយ Windows ជំនាន់ឆ្នាំ ២០០៩ នេះ។
ដោយឡែកមេរោគថ្មីមួយទៀតត្រូវបានគេរកឃើញ ដោយវានឹងជ្រៀតចូលទៅក្នុងកុំព្យូទ័រដែលដំណើរការលើប្រព័ន្ធ Windows 7 និង Windows 8 តាមរយៈការបើកចូលគេហទំព័រណាមួយ ហើយអ្នកព្យាយាមបើកចុចមើលរូបភាពដែលមានបង្កប់ឯកសារឈ្មោះ **"$MFT”** ខណៈប្រព័ន្ធសុវត្ថិភាពរបស់ Windows ទាំងពីរ មិនអាចទប់ស្កាត់ការពារបានឡើយ។
តាមរបាយការណ៍ពីគេហទំព័រ The Verge បានសាកល្បងផ្ទាល់ ដោយពេលពួកគេដំណើរការកម្មវិធី Internet Explorer នៅលើ Windows 7 ហើយប្រើឯកសារ c:$MFT\123 នៅក្នុងរូបភាពដែលលេចលើគេហទំព័រ បន្ទាប់ពីចុចមើលវាក៏បានធ្វើឲ្យកុំព្យូទ័រចាប់ផ្ដើមដំណើរការខុសប្រក្រតី មានសភាពយឺតខ្លាំង រហូតដល់ថ្នាក់ធ្វើការ Reboot ម៉ាស៊ីនកុំព្យូទ័រម្ដងទៀត។ រីឯការតេស្តម៉ាស៊ីនខ្លះ អេក្រង់ចាប់ផ្ដើមលោតចេញផ្ទាំងខៀវ ដែលបញ្ជាក់ថាម៉ាស៊ីនដំណើរការខុសប្រក្រតី ហើយឯកសារមួយចំនួនមិនអាចធ្វើការបើកដំណើរការបាននោះទេ។
ប្រភពខាងលើបន្ត វាមិនមានបញ្ហាសម្រាប់អ្នកប្រើ Windows 10 នោះឡើយ ព្រោះថាប្រព័ន្ធប្រតិបត្តិការនេះមានប្រព័ន្ធសុវត្ថិភាពខ្ពស់។ យ៉ាងណាមិញគេមិនទាន់ទទួលដំណឹងច្បាស់ការណាមួយ ជុំវិញការឆ្លើយតប ថាពេលណាទើប Microsoftជួសជុលបញ្ហាចន្លោះប្រហោងនោះ បានដោយជោគជ័យឡើយ៕
អានបន្ត៖