Huddersfield ជា​ក្រុម​ទី​៣​ឡើង​ទៅ Premier League បាន​ប្រាក់រង្វាន់ ច្រើនជាងម្ចាស់​ជើង​ឯក UCL ទៀត

  • 2017-05-30 03:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huddersfield Town បាន​​ក្លាយ​ជា​ក្រុម​ទី​៣​បាន​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ Reading  ដោយ​បាល់​ប៉េណាល់ទី​ ៤-៣​កាល​ពី​យប់​មិញ​ក្នុង​កីឡដ្ឋាន Wembley ប្រទេស​អង់គ្លេស។

ប្រកួត​គ្នា​អស់​រយៈ​ពេល​១២០​នាទី ក្រុម​ទាំង​ពីរ​​មិន​អាច​រក​គ្រាប់​បាល់​បាន​រៀង​ខ្លួន ត្បិត​មាន​ឱកាស​ដូច​គ្នា​ក៏​ដោយ។ ឈាន​ដល់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី ក្រុម​ទាំង​ពីរ​ទាត់​បាន​ម្នាក់​៥​ជើង​ដូច​គ្នា តែ​ជា​សំណាង​អាក្រក់​សម្រាប់ Reading ទាត់​មិន​ចូល​ដល់​ទៅ​២​គ្រាប់ ខណៈ Huddersfieldភ្លាត់​​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

ការ​ឡើង​ទៅ​លេង​នៅ Premier League ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៧២ Huddersfield ទទួល​​បាន​ប្រាក់​រង្វាន់​ដល់​ទៅ​​១៨៥​លាន​ផោន​ក្នុង​នាម​ជា​ក្រុម​លេខ​៣​។ ក្រុម​២​​ទៀត​ដែល​ឡើង​អម​ជាមួយ Huddersfield មាន​ដូច​ជា Newcastle (ជើង​ឯក) និង​ Brighton (​លេខ​២) នៅ EFL Championship។

ប្រាក់​រង្វាន់​​​​ដែល Huddersfield ទទួល​បាន​ឆ្នាំ​នេះ​ ​គឺ​ច្រើន​ជាង​ Hull City ដែល​ធ្លាប់​​ជា​ក្រុម​លេខ​៣​នៅ EFL Championship កាល​ពី​ឆ្នាំ​មុន​​១៥​លាន​​ផោន និង​ច្រើន​ជាង​ប្រាក់​រង្វាន់​​ក្រុម​ជើង​ឯង​ Premier League ឆ្នាំ​នេះ Chelsea ដល់​ទៅ​៣១​,៨​លាន​ផោន៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី