ហ្គេម​ផ្សងព្រេង​​ថ្មី Iron Blade ដាក់​ឲ្យ​ទាញយក​ហ្រ្វី​ទាំង​នៅ​លើ​ iOS & Android

  • 2017-05-31 02:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ហ្គេម​របស់​ប្រទេស​បារាំង​ Gameloft បាន​ដាក់​ឱ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ (Free) នូវ​ហ្គេម​ថ្មី​របស់​ខ្លួន​ Iron Blade: Medieval Legends ទាំង​នៅ​លើ​ប្រព័ន្ធ​ iOS & Android ។​ ហ្គេម​ទំហំ​ ២,២៣ ជីហ្គាបៃ​មួយ​នេះ គឺ​ជា​ហ្គេម​ប្រភេទ​ផ្សងព្រេង​ត​ទល់​ជាមួយ​នឹង​បិសាច​ទៅ​តាម​វគ្គ​នៃ​កម្រិត​នីមួយៗ​។​

​ទៀត​សោត​វា​មាន​ការ​វាយ​ប្រភេទ PVP ជាមួយ​នឹង​អ្នក​លេង​ដទៃ​ ករណី​បើ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ធនធាន​សំខាន់​នៃ​ហ្គេម​។​ តាម​ការ​សង្កេត​មើល​វា​មាន​បញ្ចូល​នូវ​ Skill (យុទ្ធ​សិល្ប)​ និង​ស្ដាយ​វាយ​ជា​ច្រើន​បែប​ មើល​ទៅ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​។​ សម្រាប់​ប្រព័ន្ធ​ iOS វា​គាំទ្រ​ឱ្យ​លេង​បាន​នៅ​លើ​ឧបករណ៍​ ដំណើរការ​ iOS 8 ឡើង​ទៅ​ រី​ឯ​ Android តម្រូវ​ជំនាន់​ 4.0.3 ឫ​ខ្ពស់​ជាង​នោះ។​

ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ សម្រាប់​ iOS & Android

https://www.youtube.com/watch?v=TlCrw0df4hI

បន្ត​ចុច​អាន៖

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី