Ronaldo ថា​នឹក​ Man Utd តែ​ចង់​នៅ Real Madrid ដល់​វ័យ​៤០​ឆ្នាំ

  • 2017-06-01 01:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាប់​ទូរទស្សន៍​អេស្ប៉ាញ​ La Sexta កីឡាករ​ឆ្នើម Cristiano Ronaldo បាន​និយាយ​ថា គេ​នឹក​​អង់គ្លេស​និង​ក្លឹប​ចាស់ Manchester United ប៉ុន្តែ​​​​ចង់​បន្ត​រស់​នៅ​  Real Madrid ​រហូត​ដល់​វ័យ​៤០​ឆ្នាំ។

​Ronaldo ត្រូវ​បាន​គេ​សួរ​ទាក់ទិន​នឹង​ក្រុម​ចាស់ បន្ទាប់​​ពី​​មាន​សំនួរ​មួយ​លើក​ឡើង​ថា បន្ទាប់​ពី​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ច្រើន​ជាង​គេ​​សម្រាប់​​ក្រុម  Real Madrid និង​ជួយ​ក្រុម​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​Champions League ៣​ដង ប៉ុន្តែ​ពេល​ខ្លះ​​នៅ​​តែ​មាន​អ្នក​គាំទ្រ​ឌឺដង តើ​​ Ronaldo មាន​អារម្មណ៍​បែប​ណា?

ម្ចាស់​ពាន Ballon d'Or ​ពាន​សម័យ​បាន​ឆ្លើយ​ថា៖ "ខ្ញុំ​មិន​ចូលចិត្ត​វា​ទេ ហើយ​វា​មិនមែន​ជា​រឿង​ធម្មតា​ទេ ពេល​ដែល​អ្នក​គាំទ្រ​ស្រែក​ឌឺដង​អ្នក​នៅ​ក្នុង​កីឡដ្ឋាន​របស់​អ្នក។ ខ្ញុំ​មិន​ចូលចិត្ត​វា​ទេ។ ខ្ញុំ​ធ្លាប់​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​លេង​នៅ Manchester United ហើយ​រឿង​​អីចឹង​ៗ​មិន​ដែល​កើត​ឡើង​លើ​ខ្ញុំ​ទេ សូម្បី​តែ​ម្ដង៕

សាកសួរ​​ពី​ការ​នឹង​ក្លឹប​ចាស់​ នឹង​ចង់​ត្រលប់​វិញ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​បន្ថែម​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​​រស់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ ប៉ុន្តែ​ជាក់​ស្ដែង​ខ្ញុំ​ក៏​នឹង​អង់គ្លេស​ដែរ ព្រោះ​​យើង​មិន​អាច​បំភ្លេច​អនុស្សាវរីយ៍​​បាន​ទេ។ ប៉ុន្តែ​​ពេល​ដែល​ខ្ញុំ​ចុះ​កុងត្រា​ចុងក្រោយ​ជាមួយ Madrid ខ្ញុំ​ចង់​លេង​នៅ​ទី​នេះ​ដល់​អាយុ​៤១​​ឆ្នាំ"៕ ​​​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ