Ronaldinho ​បង្ហើប​រឿង​វិះ​ផ្ទេរ​ទៅ Man Utd មុន​ទៅ Barcelona តែ​ជាប់​ចំណង​​មួយ

  • 2017-05-31 02:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រេស៊ីល Ronaldinho ​បាន​​ក្លាយ​ជា​​ទិសដៅ​របស់​បិសាច​ក្រហម Manchester United អំឡុង​ពេល​​លេង​នៅ  Paris Saint-Germain ប៉ុន្តែ​ចុង​ក្រោយ​គេ​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ  Barcelona។

កីឡាករ​វ័យ​៣៧​ឆ្នាំ​​រូប​នេះ​បាន​ទម្លាយ​​ឲ្យ​ដឹង​ថា៖ "បាទ ខ្ញុំ​គួរ​តែ​បាន​ទៅ​លេង​ក្លឹប​ផ្សេង​ ប៉ុន្តែ​ខ្ញុំ​ទៅ Barcelona ព្រោះ​តែ​ចំណង​មិត្តភាព​​ជាមួយ​​​លោក Sandro Rosell អតីត​ប្រធាន​ក្លឹប​។ ខ្ញុំ​គួរ​តែ​​បាន​លេង​នៅ Manchester United។ ពេល​នោះ​ខ្ញុំ​គឺ​ជា​អ្នក​ឈ្នះ​​ពាន​បាល់ទាត់​ពិភពលោក  World Cup  ដូច្នេះ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ខ្ញុំ"។

Ronaldinho បន្ត​ថា​៖ "ប៉ុន្តែ​ពេល​​ដែល Sandro ជ្រើសរើស​យក​ខ្ញុំ​ ខ្ញុំ​មាន​ឱកាស​​​ឃើញ​ក្លឹប​​និង​ទីក្រុង  Barcelona ហើយ​ជម្រើស​ពេល​នោះ​បាន​ក្លាយ​ជា​ភាព​ងាយ​ស្រួល"។ កីឡាករ​​សម្បូរ​ក្បាច់​​​រូប​នេះ​បន្ថែម​ទៀត​ថា គេ​ក៏​​ធ្លាប់​បាន​បដិសេធ​តោខៀវ  Chelsea អំឡុង​ពេល​​នៅ Barcelona ហើយ​គេ​ក៏​មិន​ស្ដាយ​ក្រោយ​ដែល​​មិន​បាន​ទៅ​លេង​នៅ​ក្លឹប​អង់គ្លេស​៕

Sandro Rosell

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ