លេច​ចេញ Galaxy S8+ ថ្មី​ពណ៌​ Black Pink

  • 2017-06-02 01:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Render នៃ​ Galaxy S8+ ពណ៌ Black Pink​ (ផ្កាឈូក​លាយ​ខ្មៅ) បាន​លេច​ចេញ​រូបរាង​​ឡើង​ ដោយ​​គេ​មិន​ឃើញ​មាន​ Render របស់​ Galaxy S8 ឡើយ។ ចំណុច​នេះ​ធ្វើ​ឲ្យ​គេ​យល់​ថា​ពណ៌​ថ្មី​នឹង​មាន​តែ​លើ Galaxy S8+ ប៉ុណ្ណោះ។

ពណ៌​ផ្កាឈូក​ជា​ពណ៌​ដ៏​ពេញ​និយម​មួយ​ ប៉ុន្តែ​ Samsung មិន​បាន​បន្ថែម​ជម្រើស​ពណ៌​នេះ​ពេល​ប្រកាស​ចេញ Galaxy S8/S8+ ជា​ផ្លូវ​ការ​នោះ​ទេ។ កន្លង​មក​លើ​ត្រកូល​ Galaxy S7 ក៏​មាន​បញ្ហា​នេះ​ដូច​គ្នា ដោយ​ក្រោយ​ពី​ S7 ចេញ​លក់​បាន​ប៉ុន្មាន​ខែ​ ទើប​គេ​ឃើញ​មាន​វត្តមាន​ពណ៌​ផ្កាឈូក​ចេញ​មក។

ទោះ​យ៉ាងណា​​ជម្រើស​ពណ៌​ផ្កាឈូក​នេះ​មិន​ទាន់​ជា​ដំណឹង​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ក្រៅ​ពី​ពណ៌​ផ្កាឈូក​គេ​ក៏​រំពឹង​ថា​ Galaxy S8 នឹង​មាន​ជម្រើស​ពណ៌​ថ្មី​មួយ​ទៀត​គឺ​ពណ៌​ស្វាយ​ ប៉ុន្តែ​ការ​រំពឹង​ទុក​នេះ​ហាក់​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​បន្តិច​សោះ៕​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី