ចេញ​ថ្ងៃ​បរិច្ឆេទ​ប្រកាស​បង្ហាញ​ហ្គេម​ FIFA 2018 របស់​ EA

  • 2017-06-01 04:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុមហ៊ុន​ KONAMI បាន​ធ្វើ​ការ​ដាក់​ឱ្យ​ទាញ​យក​ជា​សាធារណៈ​នូវ​ហ្គេម​ PES 2017 សម្រាប់​ស្មាតហ្វូន ភ្លាមៗ​ក៏​មាន​របាយការណ៍​ក្រៅ​ស្រុក​មួយ​បាន​បង្ហាញ​ប្រាប់​ ក្រុមហ៊ុន​ EA របស់​សហរដ្ឋអាមេរិក​នឹង​បើក​ប្រកាស​បង្ហាញ​ជា​សាធារណៈ​នូវ​ហ្គេម​បាល់ទាត់​ FIFA 2018 នៅ​ថ្ងៃ​ទី ២៦ កញ្ញា ក្នុង​ទឹក​ដី​អាមេរិក​ផ្ទាល់​ មុន​ឈាន​ដល់​ប្រទេស​ដៃ​ទៀត​នា​ថ្ងៃ​បន្ទាប់​។​

មុន​រយៈ​ពេល ៥ ថ្ងៃ​នៃ​ការ​ប្រកាស​បង្ហាញ​ EA នឹង​បើក​ឱ្យ​ទាញ​យក​ទៅ​លេង​ជា​លក្ខណៈ​សាកល្បង​ (Trail) សម្រាប់​ពពួក​ម៉ាស៊ីន​ Xbox One និង​កុំព្យូទ័រ​ អាច​ថ្ងៃ​ទី ២២ កញ្ញា​។​ ចំពោះ​ហ្គេម​មួយ​ចំនួន​របស់ EA ផ្ទាល់​ដែល​រំពឹង​នឹង​បង្ហាញ​នា​ថ្ងៃ​តែ​មួយ​មាន​ដូច​ជា Madden 18 និង​ NHL 18។​

យ៉ាងណាមិញ​មិន​ទាន់​មាន​ការ​បង្ហើប​ពី​លក្ខណៈ​សម្បត្តិ​ពិសេស​នៃ​ហ្គេម​បាល់ទាត់​ថ្មី​នោះ​នៅ​ឡើយ​ ប៉ុន្តែ​យើង​មាន​វីដេអូ​មួយ​នៅ​ខាង​ក្រោម ដែល​គេ​សន្មត​អាច​ជា​ទម្រង់​លេង​នៃ​ហ្គេម​យ៉ាង​ពិត​ប្រាកដ​។​

បន្ត​ចុច​អាន៖

ប្រភព៖ GottabeMobile   ប្រែសម្រួល៖ កៅ រក្សា