កាន់​តែ​រាលដាល ករណី​បោក​ទារលុយ​តាម​ហ្វេក​បុក​កំពុងក្តៅគគុក មាន​ជន​រងគ្រោះ​បន្ត​បន្ទាប់​គ្នា

  • 2017-06-01 09:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​សង្កេត​ឃើញ​ថា មាន​ជន​ឧកាស​និយម​​បាន​បន្លំ​យក​គណនី​ Facebook ដើម្បី​ជំរិត​ទា​រ​ប្រាក់​ឬ​ខ្ចី​ប្រាក់​តាម​រយៈ Messanger ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ដែល​មិន​បាន​​ការពារ​ខ្លួន​បាន​ដិត​ដល់​ទទួល​រង​គ្រោះ​ដោយ​បាត់​បង​់​​ពេល​វេលា​និង​ប្រាក់​កាស។

រូប​តំណាង​

សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ​គួរ​អនុវត្ត​តាមវិធី​ណែ​នាំ​ខាង​ក្រោម​ដើម្បី​​ការ​ពារ​ខ្លួន​ពី​ការ​រង​គ្រោះ​ដោយ​យថាហេតុ​ដូច​ជា ធ្វើ​ការ​ខល​ទាម​រយៈ Chat ដើម្បី​បញ្ជាក់​ថា​ពិត​ជាម្ចាស់​គណនី​ត្រឹម​ត្រូវឬ​អត់? មួយ​ទៀត​គួរ​សិក្សា​ស្វែង​យល់​​ថា ហេតុ​អ្វី​បាន​មិត្ត​ភក្តិ​(Friends) នោះ​ចាំ​បាច់​ត្រូវ​ការ​លុយ​ចាំ​បាច់​​ខ្លាំង​ម្ល៉េះ?

ចំណែក​វិធី​មួយ​ទៀត​ត្រូវ​ចូល​ទៅ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​គណនី ឬ Password ឲ្យ​បាន​ញឹក​ញាប់​តាម​លទ្ធភាព​ដោយ​មាន​លេខ​សំងាត់​ត្រូវ​មាន​ទាំង​លេខ អក្សរ​តូចខ្លះ ធំ​ខ្លះ​ និង​មាន​និមិត្ត​សញ្ញា​ខ្លះ(@,#,$,%...)​ជា​ដើម៕

សូម​ស្ដាប់​តិច​និក​ខាង​ក្រោម​នេះ​៖

ចូលស្ដាប់​​រឿង​ពេញ​នៅ​ទីនេះ៖

អាន​បន្ត៖

អត្ថបទ៖ រក្សា