មើលវីដេអូនេះហើយខ្លោចចិត្តអាណិតកូនប្រុសពិការ អ៊ិត សេដ្ឋា ណាស់!
- 2017-06-05 03:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូនេះហើយខ្លោចចិត្តអាណិតកូនប្រុសពិការ អ៊ិត សេដ្ឋា ណាស់!
ចន្លោះមិនឃើញ
ជារឿងមួយដ៏ក្រៀមក្រំបន្ទាប់ពី លោក អ៊ិត សេដ្ឋា បានបាត់បង់ជីវិតទៅចោលកូនប្រុសស្រី៣នាក់រួមទាំងម្ដាយចាស់ជរាមានវ័យ៧៥ឆ្នាំ កាលពីរសៀលម្សិលមិញនៅមន្ទីរពេទ្យរុស្ស៊ី។ តែអ្វីដែលគួរឲ្យខ្លោចចិត្តអាណិតខ្លាំងបំផុតនោះកូនប្រុសពិការ របស់ អ៊ិត សេដ្ឋា តែម្ដង ។
បើតាមលោកយាយ យឹម សំអឿន វ័យ៧៥ ឆ្នាំដែលត្រូវជាម្ដាយលោក អ៊ិត សេដ្ឋា បានរៀបរាប់ថា ចាប់ពីពេលនេះទៅលោកយាយ និងចៅៗគ្មានទីពឹងដូចមុនទៀតទេ។ ជាពិសេសការចាយវាយផ្គត់ផ្គង់ការរៀនសូត្រចៅៗទាំង៣នាក់។ "តែក្នុងចំណោមចៅខ្ញុំទាំង៣នាក់ហ្នឹង ចៅប្រុសទី២ ខ្ញុំវេទនា ជាងគេហើយ ពេលអស់ពីលោកប៉ារបស់គេទៅព្រោះគេពិការតាំងពីកំណើតដើរទៅណាមិនរួច ពេលទៅណាម្ដងៗទាល់តែមានអ្នកជួយលើកទើបបាន"។
កូនប្រុសទី២ ដែលពិការតាំងពីកំណើតដើរទៅណាមិនរួចរបស់ អ៊ិត សេដ្ឋា មានឈ្មោះ អ៊ិត មនោរម្យ អាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី៨នៃវិទ្យាល័យឫស្សីកែវ។ មនោរម្យ ជាក្មេងស្លូតបូតខិតខំប្រឹងប្រែងប្រែងរៀនសូត្រ ព្រោះគេដឹងថាខ្លួនគេពិការមិនអាចធ្វើអ្វីបានក្រៅពីខិតខំរៀនសូត្រនោះទេ ។ លោក យាយ បន្ថែម។
ខាងក្រោមនេះគឺជា វិដេអូ ដ៏គួរឲ្យអាណិតរបស់ អ៊ិត មនោរម្យ បុណ្យសពឲ្យពុកខ្លួនកាលពីម្សិលមិញ៖
ចុចរឿងរ៉ាវទាក់ទង អ៊ិត សេដ្ឋា ខាងក្រោយ
ប្រវត្តិកម្សត់លោក អ៊ិត សេដ្ឋា ពិធីករទូរទស្សន៍ល្បីឈ្មោះដែលបាត់បង់ជីវិតរសៀលនេះ
យុគ ចិន្តា ចេញសារពីអាមេរិក ស្លុតចិត្តខ្លាំងពីមរណភាព អ៊ិត សេដ្ឋា ខណៈម្សិលមិញ...
ក្ដុកក្ដួលណាស់ទិដ្ឋភាពទាំងស្រុងក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា