មិន​ធម្មតា​! តួ​ស្រី Wonder Woman ថត​រឿង​ពេល​កំពុង​មាន​ផ្ទៃ​ពោះ​៥ខែ

  • 2017-06-06 07:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Gal Gadot បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ការ​សម្ដែង​ជា​តួ​ “Wonder Woman” របស់​នាង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ត្រូវ​បាន​ជា​ហៅ​ថា​ជា​ស្ត្រី​អស្ចារ្យ​ក្នុង​ពេល​ថត​រឿង​ទៀត​ផង។

ខណៈ​ពេល​ដែល​តារា​រូប​នេះ​កំពុង​តែ​ថត​រឿង​ តាម​ពិត​នាង​កំពុង​តែ​មាន​ផ្ទៃ​ពោះ។ ហេតុ​ដូច្នេះ​ហើយ​ទើប​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ នាង​ត្រូវ​ត្រលប់​មក​ថត​ឈុត​ឆាក​ខ្លះ​ៗ​សម្រាប់​រឿង​នេះ​ ព្រោះ​គេ​ត្រូវ​ការ​បច្ចេកទេស​​ CGI ​ដើម្បី​បិទ​បាំង​ពោះ​របស់​នាង​ កុំ​ឲ្យ​ឃើញ​ថា​នាង​មាន​ផ្ទៃ​ពោះ។

បើ​យោង​ទៅ​តាម Entertainment Weekly តារា​សម្ដែង​សញ្ជាតិ​អ៊ីស្រាអែល​រូប​នេះ​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ ៥​ខែ​រួច​មក​ហើយ។ ដូច្នេះ​ហើយ​ពេល​នាង​ត្រលប់​មក​ស្ទូឌីយោ​នៅ​ទីក្រុង​ឡុងដុង​ដើម្បី​ថត​ឈុត​នេះ​ ខាង​ផ្នែក​សំលៀក​បំពាក់​បាន​កាត់​ចំណុច​ត្រង់​ពោះ​លើ​​ឈុត​របស់​នាង​ ហើយ​ជំនួស​ដោយ​ក្រ​ណាត់​បៃតង​វិញ​ ព្រោះ​គេ​អាច​កែ​ប្រែ​វា​បាន​ដោយ​បច្ចេកទេស​កុំព្យូទ័រ។

​សម្រាប់​ពេល​នេះ​ នាង​បាន​សម្រាល​កូន​រួច​រាល់​ហើយ ដោយ​កូន​ស្រី​នោះ​មាន​ឈ្មោះ​ថា​ Maya ដែល​មាន​អាយុ​២ខែ​ហើយ៕

ចុច​អាន៖

ប្រភព៖ thisisinsider   ប្រែ​សម្រួល៖ ធារ៉ូ