ឡើង​ថ្លៃ​ទៀត​ហើយ! មួយ ​Bitcoin​ ស្មើ​​ជិត​ពីរ​តម្លឹង​មាស

  • 2017-06-07 04:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ចុង​ខែ​ឧសភា​កន្លង​ទៅ​​អត្រា​តម្លៃ​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin បាន​ឡើង​ថ្លៃ​ដល់​ចំណុច​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​មួយ​ Bitcoin មាន​តម្លៃ​​ ២ ១៦៨​ដុល្លារ

​តម្លៃ​របស់​ Bitcoin នៅ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ​ដោយ​មក​ទល់​ពេល​នេះ​បាន​កើន​ឡើង​ដល់​ **២ ៩០២ ដុល្លារ​**ហើយ​ក្នុង​មួយ​ Bitcoin។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ CoinDesk។ តម្លៃ​នេះ​ពិត​ជា​ខ្ពស់​ខ្លាំង​ដែល​​​ជិត​ស្មើ​នឹង​​ពីរ​តម្លឹង​មាស​ឯណោះ ដោយ​មួយ​តម្លឹង​មាស​បច្ចុប្បន្ន​ប្រហែល​ ១៥៥០ ដុល្លារ

ដោយ​តែ​តម្លៃ​ Bitcoin ចេះ​តែ​បន្ត​កើន​ឡើង​ ដូច​នេះ​មិន​យូរ​មិន​ឆាប់​ទេ​អាច​នឹង​ឡើង​ដល់​ចំណុច​ **៣ ០០០ ដុល្លារ​**ជា​មិន​ខាន​ឡើយ៕​​​​​

ចុចអាន៖

ប្រភព៖ hypebeast   ប្រែ​សម្រួល៖ សុខហេង