Messi អញ្ជើញ​តាំង​ពី​អ្នក​ចាប់​សរសៃ​ និង​រៀប​ខោអាវ​នៅ​​ Barcelona ទៅ​មង្គល​ការ​

  • 2017-06-08 04:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi នឹង​រៀប​ការ​ជាមួយ​មិត្ត​ស្រី​នាង Antonella Roccuzzo នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​នេះ​នៅ​ប្រទេស​កំណើត​អាហ្សង់ទីន។​

Lionel Messi និងមិត្តស្រី

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បាន​អញ្ជើញ​មិត្ត​រួម​ក្រុម​ទាំង​២១​នាក់ ក្នុង​នោះ​​ក៏​បាន​អញ្ជើញ​បុគ្គលិក​របស់​ក្លឹប​ទៅ​ចូលរួម​ផង​ដែរ​មាន​តាំង​ពី​អ្នក​រៀបចំ​ឯក​សណ្ឋាន​កីឡាករ, អ្នក​ចាប់​សរសៃ, ​គ្រូ​ពេទ្យ​​​ រួម​ទាំង​មន្ត្រី​បុគ្គលិក​មួយ​ចំនួន​ទៀត​។

យ៉ាង​ណា​ក៏​ដោយ​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ចាប់​តាំង​ពី​គ្រូ​បង្វឹក​ឡើង​ទៅ​មាន​ដូច​ជា​លោក Luis Enrique, Unzue, Robert Moreno, Rafel Pol និង​ Joaquin Valdes គឺ​ Messi មិន​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ​ទេ​ គឺ​ដូចគ្នា​ទៅ​នឹង​មង្គលការ​របស់​អតីត​រៀមច្បង​ Xavi Hernandez ដែល​ Xavi កាល​ណោះ​ក៏​មិន​បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ដូចគ្នា៕

ចុចអាន៖

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន