ស្លុត​ចិត្ត! ក្រៅ​ពី​បែក​គ្រាប់​ឈាម តា​ហ៊្វុយហ្សូ មាន​ជំងឺ​ដ៏​សាហាវ​មួយ​ទៀត ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ!

  • 2017-06-09 03:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង តា​ហ៊្វុយហ្សូ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ​កាល​ពី​ចុង​ខែ មេសាឆ្នាំ​នេះ មិន​ត្រឹម​តែ​មាន​ជំងឺ​បែក​គ្រាប់​ឈាម និង​គ្រាំ​ក្នុង​នោះ​ទេ ការ​ពិត​លោក​មាន​ជំងឺ​មហារីក​ថ្លើម​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ។ ​​

"តាម​ពិត​ទៅជំងឺពិត​ប្រាកដ​របស់​​គាត់​ (តា​ហ៊្វុយហ្សូ) គឺ​​ក្រិន​ថ្លើម​ និង​មហារីក​​ថ្លើម​ដំណាក់​កាល​ធ្ងន់​ធ្ងរ ​អាច​នឹង​ទី២ ឬ៣ ទាល់​តែ​ទៅ​ពិនិត្យ​នៅ​ថៃ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី១២​ នេះ​បាន​ដឹង​លទ្ធផល​ច្បាស់"។ នេះ​បើ​សម្តី​លោក​ ស៊ូ វណ្ណៈ កូន​ប្រុស​តា​ហ៊្វុយ​ហ្សូ ។

ចំពោះ​ស្ថានភាព​ជំងឺ​វិញ​ កូន​ប្រុស​តារា​កំប្លែង​រូប​នេះ​ និយាយ​ថា​ មួយ​ថ្ងៃ​កាត់​ មួយ​ថ្ងៃ​​កោរ​ ហើយ​ថ្ងៃ​ខ្លះ​ទៀត​អត់​ក៏​អត់​ គាត់​រស់​នៅ​ពឹង​លើ​ថ្នាំ​ នឹង​ការ​ថែទាំ​សុខភាព​ជា​ប្រចាំ​ពី​គ្រួសារ​។

និយាយ​ពី​ការ​ខ្វះ​ខាត​ មើល​ថែ​ជំងឺឪពុក​វិញ​ លោក​លើក​ឡើង​ថា ៖ "បង​មិន​ចង់​សុំ​សប្បុរស​ជន​ជួយ​ម្ដង​ហើយ​ម្ដង​ទៀត​ទេ ព្រោះ​កាល​លើក​មុន​មាន​ជំនួយ​ច្រើន​ហើយ តែ​បង​សុំ​ឲ្យ​មាន​អ្នក​ជួយ​ទិញ​ផ្ទះ​បង​វិញ ធ្វើ​ដូច​នេះ​បង​អាច​យក​លុយ​ខ្លះ​ទិញ​ផ្ទះ​ថ្មី​សម្រាប់​ក្មេងៗ និង​ខ្លះ​សម្រាប់​មើល​ថែ​ជំងឺ​គាត់"។

ស៊ូ វណ្ណៈ បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះស្ថិត​នៅ​សង្កាត់​ស្រះ​ចក ​ដែល​លោក​អំពាវនាវ​លក់​កាល​ពី​ចុង​ខែ​ ឧសភា​នេះ មិន​ទាន់​មាន​អ្នក​ទិញ​នៅ​ឡើយ​ទេ ព្រោះ​អ្នក​ខ្លះ​ គិត​ថា​វា​នៅ​ចំ​តំបន់​កំពុង​​អភិវឌ្ឍ ខ្លាច​មាន​ហានិភ័យ​ខ្ពស់​ តែ​លោក​បញ្ជាក់​ថា​ ផ្ទះ​នេះ​មាន​ប្លង់​រឹង​ត្រឹម​ត្រូវ​ ហើយ​អាច​ នឹង​ឡើង​ថ្លៃ​ខ្ពស់​ជាង​នេះ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​​អាណិត្ត​ក្រោយ​។

អាន៖ តាហ្វ៊ុយ​ហ្សូ លក់​ផ្ទះ​ថែ​ជំងឺ

លោក​​រំលឹក​ថា កាល​ពីនៅ​ដំ​ណាក់​កាល​សង្គ្រោះ​បន្ទាន់នៅ​​ប្រទេស​ថៃ​​ មាន​សប្បុរស​ជន​ចូលរួម​ជួយ​តាម​ហ្វេសប៊ុក​បាន​ខ្ទង់ ៥ ទៅ ៦ពាន់​​ដុល្លារ​ដែរ។ ហើយ​ សម្ដេច ​និង​លោក​ជំទាវ​គតិ​ព្រឹត្តិ​បណ្ឌិត​ ក៏​បាន​ជ្រោម​ជ្រែង​លើ​ការ​​​ព្យាបាល​ជំងឺ​លើក​ទី​១ទាំង​ស្រុង​ដែរ៕

អានជុំវិញ​បញ្ហា​តារា​ជាតិ

ជុំ​វិញ​បញ្ហា​នាង​ឃ្មឹប

អត្ថបទ៖ សុខណា