៤៥ ឆ្នាំ​ទៀត​មនុស្ស​យន្ត​ AI នឹង​ជំនួស​​គ្រប់​ការងារ​ដែល​មនុស្ស​អាច​ធ្វើ​បាន

  • 2017-06-10 03:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​សិក្សា​ថ្មី​មួយ​ពី​សកលវិទ្យាល័យ​ Oxford និង​ Yale​ ​ហើយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ AI ចំនួន ៣៥២ រូប​ ​បាន​បង្ហាញ​ថា​ ​នា​ឆ្នាំ​ ​២០៦២​ ​(៤៥ ឆ្នាំ​ទៀត) ៥០ ភាគរយ​ ​ម៉ាស៊ីន​ ​ឫ​ក៏​មនុស្ស​យន្ត​​នឹង​អាច​ជំនួស​ធ្វើ​បាន​គ្រប់​ការងារ​ដែល​មនុស្ស​អាច​ធ្វើ​បាន​នា​ពេល​បច្ចុប្បន្ន​។

តាម​ការ​រំពឹង​ទុក​រួម​មាន​ នា​ឆ្នាំ ២០២៤ ម៉ាស៊ីន​ ​និង​មនុស្ស​យន្ត​​​​អាច​បក​ប្រែ​ភាសា​បរទេស​ ​ហើយ​នា​ឆ្នាំ ២០២៦ អាច​សរសេរ​តែងសេចក្ដី​កម្រិត​វិទ្យាល័យ​ ​រី​ឯ​ឆ្នាំ ២០២៧ អាច​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ ដល់​ឆ្នាំ ២០៣១ អាច​ធ្វើ​ការ​នៅ​ហាង​លក់​ទំនិញ​ ​និង​ឆ្នាំ​ ២០៤៩ មាន​សមត្ថភាព​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត​ ​ហើយ​រហូត​ចូល​ឆ្នាំ ២០៥៣ វា​អាច​វះកាត់​ជំនួស​វេជ្ជបណ្ឌិត​ថែម​ទៀត​ផង។ សរុប​មក​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ មនុស្សយន្ត​នឹង​ធ្វើ​បាន​ប្រសើរ​ជាង​មនុស្ស​ធម្មតា​ទាំង​អស់​។​

ប្រភព​ខាង​លើ​បន្ត​ ​យ៉ាង​យូរ​ ១២០ ឆ្នាំ​ទៅ​មុខ​ ​គេ​ជឿ​ថា​ ការងារ​ ​និង​អាជីព​​របស់​មនុស្ស​ទាំង​អស់​នឹង​ជំនួស​ទៅ​ឲ្យ​មនុស្ស​យន្ត​ ​ឫ​គ្រឿង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​​ជា​អ្នក​ធ្វើ​វិញ។ លោក​ Katja Grace ភ្នាក់ងារ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស៊ើប​អង្កេត​គ្រឿង​ម៉ាស៊ីន​ក្នុង​ទីក្រុង​ Berkeley រដ្ឋ​កាលីហ្វយ៉ា​បាន​ថ្លែង "ពួក​យើង​មាន​ការ​ចាប់​អារម្មណ៍​អំឡុង​ពេល​ដែល​បច្ចេកវិទ្យា​ AI មាន​សក្ដានុពល​អភិវឌ្ឍ​ ​ហើយ​អ្វី​ដែល​កើត​ឡើង​វា​នឹង​ក្លាយ​ជា​លទ្ធផល​សម្រាប់​យើង​រាល់​គ្នា​" ៕

ចុចអានបន្ត ៖

ប្រភព៖ DigitalTrends   អត្ថបទ ៖ កៅ រក្សា

អត្ថបទថ្មី