Apple Watch ជំនាន់​ក្រោយ អាច​នឹង​បំពាក់​អេក្រង់​បច្ចេកវិទ្យា Micro-LED

  • 2017-06-11 04:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple គ្រោង​នឹង​បញ្ចេញ​សង្វាក់​ផលិតកម្ម Apple Watch ជំនាន់​ក្រោយ​ដោយ​បំពាក់​មក​ជាមួយ​អេក្រង់ Micro-LED ដែល​អាច​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

តាម​ប្រភព​ពី Nikkei Asianឲ្យ​ដឹង​ថា Apple ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​កំពុង​ដុត​ដៃ​ដុត​ជើង(ខិត​ខំ) ផលិត​ចេញ​នូវ​បច្ចេកវិទ្យា​អេក្រង់ Micro-LED ដែល​ជា​ជំនាន់​ចុង​ក្រោយ​នៃ​បច្ចេកវិទ្យា​អេក្រង់​នាឡិកា​ដៃ​ឆ្លាត​វៃ Apple Watch។

តើ​អ្វី​ជា​បច្ចេកវិទ្យា​អេក្រង់ Micro-LED?

Micro-LED ជា​បច្ចេកវិទ្យា​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​ថ្មី​ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Full HD ច្បាស់​ម៉ត់​ល្អ​លើស​ពី​បច្ចេកវិទ្យា OLED។ ជា​ឧទាហរណ៍ កាល​ពី​ឆ្នាំ ២០១២ ក្រុមហ៊ុន SONY បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​អេក្រង់ Crystal LED ទំហំ ៥៥ អ៊ឺញ​លើ​ទីផ្សារ​ដែល​ធ្វើ​ឲ្យ SONY ស៊ី​ដាច់​គេ​លើ​បច្ចេកវិទ្យា​កម្រិត​អេក្រង់។ Micro-LED ជា​បច្ចេកវិទ្យា​ច្របាច់​បញ្ចូល​រវាង​បច្ចេកវិទ្យា TFT-LCD និង LED។

​ប្រសិន​បើ Apple អាច​ធ្វើ​បាន​ប្រាកដ​ណាស់​គឺ​បំពាក់​នៅ​លើ​នាឡិកាដៃ​ឆ្លាត​វៃ Apple Watch មុន​គេ​​ និង​​អាច​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផលិត​បាន​បច្ចេកវិទ្យា​អេក្រង់ Micro-LED ចំពោះ​ដំណើរការ Apple គ្រោង​នឹង​ចាប់ផ្ដើម​ធ្វើ​តេស្ត​បច្ចេកវិទ្យា​​នេះ​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០១៧៕

អាន​បន្ត៖

- Apple Watch ចេញ​ម៉ូឌែល​ថ្មី​ NikeLab ឃើញ​ភ្លាម​លង់​ស្នេហ៍តែ​ម្ដង!

- Apple Watch ជួយ​ជីវិត​និស្សិត​ប្រុស​ម្នាក់​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន​ [វីដេអូ]

- ញាក់​សាច់! ស្រុក​ខ្មែរ Apple Watch លក់​សុទ្ធ​តែ​ខ្ទង់​ពាន់​ដុល្លារ ថ្លៃ​ជាង S8+ ពីរ​ដង

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី