៦ ចំណុចដែលអ្នកមិនធ្លាប់ដឹងពីតួស្រីក្នុងរឿង "Wonder Woman”
- 2017-06-13 00:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុចដែលអ្នកមិនធ្លាប់ដឹងពីតួស្រីក្នុងរឿង "Wonder Woman”
ចន្លោះមិនឃើញ
តារាសម្ដែងនិងម៉ូដែលសញ្ជាតិអ៊ីស្រាអែល Gal Gadot សម្ដែងជាតួម្ចាស់ក្សត្រី Diana Princeទាំងស្រស់ស្អាតទាំងពូកែនោះគឺជា Wonder Woman (ស្ត្រីដ៏អស្ចារ្យ) ម្នាក់ក្រៅសាច់រឿង។
ហើយនេះគឺជារឿងទាំង៦ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់នាង៖
១. ជាម្ចាស់ពានរង្វាន់បវរកញ្ញាអ៊ីស្រាអែលឆ្នាំ២០០៤
តារាវ័យ ៣២ឆ្នាំរូបនេះបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Israel កាលពីឆ្នាំ ២០០៤ ខណៈពេលដែលនាងមានអាយុ ១៨ឆ្នាំ។ ពេលនោះនាងគឺជាបេក្ខជនពីតំបន់ Ecuador ហើយក៏បានលើកពានចំណាត់លេខ១នៅឆ្នាំ២០០៤នោះ។
២. នាងធ្លាប់បម្រើការនៅកងកម្លាំងការពារប្រចាំអ៊ីស្រាអែល
បន្ទាប់ពីនាងទទួលពានរង្វាន់បវរកញ្ញាប្រចាំប្រទេសអ៊ីស្រាអែលនៅឆ្នាំ ២០០៤ នាងបានចូលបម្រើការជាគ្រូបង្វឹកក្បួនវ៉ៃតប់កងទ័ពអស់រយៈពេល ២ឆ្នាំ។ ហេតុដូច្នេះហើយទើបនាងអាចសម្ដែងឈុត Stunt ដោយខ្លួនឯងបានជាច្រើនក្នុងរឿង “Wonder Woman” និង “The Fast and The Furious” ជាដើម។
៣. នាងធ្លាប់ស្រាតលេងព្យ៉ាណូឲ្យក្រុមហ៊ុន Gucci នៅឆ្នាំ ២០១៥
ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក្រុមហ៊ុនល្បីៗជាច្រើនបានពឹងពាក់នាងឲ្យផ្សាយពាណិជ្ជកម្មជាច្រើន។ ក្នុងនោះនាងបានបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្មទឹកអប់ថ្មីរបស់ Gucci ដោយបានរាំ និងលេងព្យ៉ាណូដោយបង្ហាញខ្នងដ៏សិចស៊ីរបស់នាង។ ថ្មីៗនេះនាងក៏ត្រូវបានគេជ្រើសរើសជាតារាសម្រាប់ផ្សាយពាណិជ្ជកម្មឲ្យទូរស័ព្ទ Huawei ផងដែរ។
៤. នាងវិះនឹងបានសម្ដែងជាតួឯកស្រីក្នុងខ្សែរឿង James Bond (Bond Girl)
ខណៈពេលដែលនាងបានសិក្សានៅសាលាច្បាប់ នាងធ្លាប់បានចូលទៅសម្ដែងសាក (Audition) សម្រាប់រឿង James Bond មួយ។ ប៉ុន្ដែតំណែងតួនោះបានទៅលើតារាសម្ដែង Olga Kurylenko វិញដោយនាងមានឱកាសសម្ដែងជាតួ Gisele ក្នុងរឿង "The Fast and The Furious”។
៥. ជាអ្នកដែលមិនរើសអើងសាសនា ពណ៌សម្បុរនិងពូជសាសន៍
ដោយសារតែនាងជាជនជាតិអ៊ីស្រាអែលហេតុនេះហើយ ទើបរឿង “Wonder Woman” បានត្រូវគេហាមឃាត់មិនឲ្យដាក់បញ្ចាំងនៅប្រទេសលីបង់ទេ។ ប៉ុន្តែផ្ទុយទៅវិញតារារូបនេះមិនដែលរើសអើងពូជសាសន៍ណាទេ នាងធ្លាប់បញ្ជាក់ថា៖ "លោកតារបស់ខ្ញុំបានបង្រៀនខ្ញុំថា វាគ្មានសាសនាណាដែលមិនល្អ, គ្មានពណ៌សម្បុរណាដែលមិនល្អ, ហើយក៏គ្មានពូជសាសន៍ណាដែលមិនល្អដែរ។ ខ្ញុំត្រូវបានបង្រៀនឲ្យស្រលាញ់មនុស្សទាំងអស់ដោយបេះដូងរបស់ពួកគេ"។
៦. នាងមានស្វាមីនិងជាម្ដាយសម្រាប់កូនពីរនាក់ហើយ
នាងបានជួបស្វាមីរបស់នាងលោក Yaron Versano ជាអ្នកជំនួញសញ្ជាតិអ៊ីស្រាអែលនៅក្នុងកម្មវិធីជប់លៀងមួយនៅឯវាលលំហ។ ពួកគេបានរៀបការនៅឆ្នាំ ២០០៨ និងមានកូនស្រីចំនួនពីររូបហើយឈ្មោះ Alma និង Maya។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ នាងបានថតរឿង "Wonder Woman” ខណៈពេលដែលនាងមានផ្ទៃពោះប្រាំខែ ជាមួយនឹងកូនស្រី Maya របស់នាង៕
ចុចអាន៖
ពូកែមិនធម្មតាតួស្រី The Mummy ធ្លាប់រាំជាមួយ Madonna និង Rihanna
នេះជារឿងទាំង១០ ដែលរកចំណូលបានច្រើនជាងគេសម្រាប់សប្ដាហ៍មុន!