ពូកែ​មិន​ធម្មតា​​តួ​ស្រី "The Mummy” ធ្លាប់​រាំ​ជាមួយ​ Madonna និង​ Rihanna

  • 2017-06-12 08:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដែល​តារា​សម្ដែង​ក្នុង​រឿង "The Mummy” តាម​ពិត​ជា​អ្នក​រាំ​ដ៏​ពូកែ​ម្នាក់​ មុន​នឹង​ចាប់​យក​អាជីព​ជា​តារា​សម្ដែង។

តារា​សម្ដែង​ Sofia Boutella សញ្ជាតិ អាល់ហ្សេរី បាន​ធំ​ធាត់​នៅ​​ប្រទេស​បារាំង​ហើយ​ចាប់​ផ្ដើម​រាំ​តាំង​ពី​អាយុ​៥ឆ្នាំ​មក​ម្ល៉េះ។ រហូត​ដល់​នាង​មាន​អាយុ​២៥​ឆ្នាំ​នាង​បាន​ចូល​រួម​ក្នុង​គម្រោង​ពាណិជ្ជកម្ម​ធំ​មួយ​របស់​ Nike ព្រម​ទាំង​បាន​ចូលរួម​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា Rihana, Usher, Ne-Yo និង Madonna ទៀត​ផង។​ ការ​ងារ​ធំ​បំផុត​ដែល​នាង​បាន​ធ្វើ​គឺ​ចូល​រួម​ក្នុង​តន្រ្តី​ទេសចរណ៍​របស់​ Madonna ចំនួន​ពីរ​លើក​ ប៉ុន្តែ​ក្រោយ​មក​នាង​ក៏​ចាប់​យក​អាជីព​សម្ដែង​ជំនួស​វិញ​។ ពេល​វេលា​ចុង​ក្រោយ​បង្អស់​ដែល​នាង​បាន​រាំ​គឺ​នៅ​ក្នុង​កម្មវិធី Super Bowl halftime show របស់ Madonna កាល​ពី​ឆ្នាំ ២០១២។

នាង​ចាប់​ផ្តើម​សម្ដែង​រឿង​ដំបូង​នៅ​ក្នុង​រឿង "StreetDance 2” និង​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​មក​លើ​នាង​នៅ​ក្នុង​រឿង​ "Kingsman: The Secret Service” និង​សម្ដែង​ជា​តួអង្គ Jaylah ក្នុង​រឿង "Star Trek Beyond”។ ហេតុ​នេះ​ហើយ​ទើប​នាង​មាន​ឱកាស​សម្ដែង​ជា​តួ​សំខាន់​មួយ​ក្នុង​រឿង "The Mummy” នេះ​ ដែល​ជា​តួ​ដ៏​សំខាន់​និង​ធំ​មួយ​សម្រាប់​នាង។

ចង់​ដឹង​ថា​នាង​សម្ដែង​បាន​ល្អ​ប៉ុណ្ណា​ក្នុង​រឿង​ "The Mummy” អ្នក​ទាំង​អស់​គ្នា​អាច​ទៅ​ទស្សនា​រឿង​នេះ​បាន​នៅ​តាម​រោង​កុន​ទំនើប​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា៕

ចុច​អាន៖

ប្រភព៖ facebook | hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី