រឿង​ "The Mummy” អាច​​​បំបែក​ឯកត្តកម្មមួយ​របស់​ Tom Cruise

  • 2017-06-09 08:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ "Mummy” ស៊េរី​ថ្មី​ដែល​ចេញ​នៅ​ឆ្នាំ​២០១៧ នេះ​អាច​ជា​រឿង​មួយ​ដែល​បំបែក​ឯកត្តកម្ម​រឿង​រក​ប្រាក់​ចំណូល​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​ដំបូង​ច្រើន​បំផុត​ទូទាំង​ពិភព​លោក​​សម្រាប់​តារា​សម្ដែង Tom Cruise។ ហើយ​នេះ​គឺ​ចំណុច​ដ៏​សំខាន់​មួយ​របស់​ផលិត​កម្ម Universal Pictures ព្រោះ​នេះ​ជា​ការ​ចាប់​ផ្ដើម​នូវ​គម្រោង​ដ៏​ធំ​មួយ។

គម្រោង​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "Dark Universe” ដែល​ប្រមូល​ផ្ដុំ​នូវ​បិសាច​ និង​មនុស្ស​ចម្លែកៗ ដែល​មាន​នៅ​ក្នុង Universal Studio ដាក់​បញ្ចូល​គ្នា​ដោយ​មាន​ហេតុ​ការណ៍​ទាក់​ទង​គ្នា​មិន​ឲ្យ​ចាញ់​ "Marvel Universe” និង " DC Universe” ។ នៅ​ក្នុង​ Universe នោះ​នឹង​មាន​បញ្ចូល​តួអង្គ​សំខាន់ៗ​ដូចជា Bride of Frankenstein, Invisible Man, Phantom of the Opera និង​តួ​សំខាន់ៗ​ច្រើន​ទៀត។

បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន​ Deadline​ ភាព​យន្ត "The Mummy” គឺ​ត្រូវ​គេ​រំពឹង​ថា​អាច​រក​ប្រាក់​ចំណូល​បាន​ពី ១២៥លានដុល្លារ​​ទៅ ១៣៥លានដុល្លារ​សម្រាប់​ Box Office ទូទាំង​ពិភព​លោក ​(ដក​ប្រទេស​អាមេរិក​ចេញ) ដោយ​ដាក់​បញ្ចាំង​នៅ ៦៣​ប្រទេស​ទូទាំង​ពិភពលោក។ ប៉ុន្តែ​ចំនួន​នេះ​អាច​កើន​ឡើង​ដល់ ១៥០​លាន​ដុល្លារ​ប្រសិន​ជា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​នៅ​ប្រទេស​ចិន។

បណ្ដា​រឿង​ដែល​ជោគ​ជ័យ​របស់ Tom Cruise ដែល​មាន​ពី​មុន​មក​នោះ​គឺ​មាន​ដូច​ជា​ រឿង Mission: Impossible (Ghost Protocol/Rogue Nation), Jack Reacher, Oblivion និង Edge of Tomorrow ជា​ដើម។

រឿង​ "The Mummy” ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ថ្ងៃ​ទី​៩​ខែ​មិថុនា​នេះ​ហើយ៕

ទស្សនា​ Trailer ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី