Game of Thrones រដូវកាលទី៧បំបែកឯកត្តកម្មថ្មីទៀតហើយ!
- 2017-06-08 02:45:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Game of Thrones រដូវកាលទី៧បំបែកឯកត្តកម្មថ្មីទៀតហើយ!
ចន្លោះមិនឃើញ
កំពូលរឿងភាគ Game of Thrones របស់ប៉ុស្តិ៍ទូរទស្សន៍ HBO នឹងបំបែកឯកត្តកម្មជារឿងដែលមានមនុស្សឆេះក្នុងរឿងច្រើននាក់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តគ្រប់ប្រភេទ។
នេះបានដាក់បញ្ចូលទៅក្នុង ឯកត្តកម្មដែលរឿងនេះធ្លាប់បំបែករួចមកហើយដែលមានដូចជា ជាប្រភេទរឿងភាគដែលទទួលបានពានរង្វាន់ Emmy ច្រើនបំផុត, ជារឿងភាគដែលបានចាក់នៅលើប៉ុស្តទូរទស្សន៍ច្រើនប្រទេសបំផុត (១៧៣ប្រទេស) ហើយក៏ជារឿងភាគដែលមានតុក្កតាតំណាងតួអង្គលក់ដាច់បានច្រើនជាងគេផងដែរ។
ផលិតកររឿងភាគនេះលោក David Beniff បាននិយាយទៅកាន់ Entertainment Weekly ថ្មីៗនេះថា៖ "នៅក្នុងឈុតប្រយុទ្ធគ្នាមួយ យើងបានដុតតួអង្គជំនួសរបស់យើងឲ្យឆេះនៅក្នុងរឿង ចំនួនច្រើនជាគេបំផុតក្នុងប្រវត្តិសាស្ត្រ"។ ហើយតាមពិត នេះគឺជាគោលបំណងរបស់ពួកតួជំនួស(Stunts) ដើម្បីឲ្យមានឯកត្តកម្មក្នុងសៀវភៅ Guinness Book of World Records លោក David Beniff បានបន្តថាដូច្នេះ។
លោកRowley Irlam ជាអ្នកទទួលបន្ទុកខាងតួអង្គជំនួសបាននិយាយថា៖ "ក្នុងឈុតមួយយើងមាន តួជំនួសដុតឆេះដល់ទៅ ៧៣នាក់ ដែលនេះហើយជាចំនួនបំបែកឯកត្តកម្ម។ មិនដែលមានរឿងទោលឫរឿងភាគណាដែលមានតួអង្គឆេះច្រើនដូចនេះទេ។ យើងក៏ធ្លាប់ធ្វើឲ្យតួអង្គឆេះ២០នាក់ក្នុងពេលមួយ ដែលចំនួននោះក៏បានបំបែកឯកត្តកម្មផងដែរ"។
មូលហេតុដែលបណ្ដាលឲ្យមានឈុតឆាកឆេះមនុស្សច្រើនយ៉ាងនេះ គឺដោយសារតែនៅក្នុងរឿងភាគ Game of Thrones នេះមានឈុតសត្វនាគព្រួសភ្លើង ដែលជាលក្ខណៈពិសេសនិងអស្ចារ្យមួយរបស់រឿងភាគនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួអង្គទាំងអស់ដែលនឹងត្រូវសម្ដែងជាតួត្រូវឆេះនោះ ត្រូវតែពាក់សម្លៀកបំពាក់ការពារដូចជាម៉ាសការពារ និងលាបថ្នាំពិសេសដើម្បីការពារស្បែកផងដែរ។
រឿង Game of Thrones នឹងចាប់ដាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែកក្កដានេះនៅលើប៉ុស្តិ៍ទូរទស្សន៍ HBO៕
ចុចអាន៖
Hailee Stienfeld នឹងសម្ដែងក្នុងរឿងស៊េរីថ្មីរបស់ Transfomers
មិនធម្មតា! តួស្រី Wonder Woman ថតរឿងពេលកំពុងមានផ្ទៃពោះ៥ខែ
Rihanna ផុសរូបកំប្លែងមួយសន្លឹកឌឺអ្នកដែលថានាងធាត់ ទទួលការសាទរខ្លាំង!