មាន​ព័ត៌មាន តារាល្បី​ Song Seung Hoon និង Go Ara នឹងចាប់ដៃ​គ្នា​សម្ដែង​រឿង​ខ្មោច?

  • 2017-06-13 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ខ្សែកាប​មួយ​របស់​ប្រទេស​កូរ៉េ​ OCN cable channel កំពុង​តែ​ត្រៀម​ផលិត​រឿង​ភាគ​ថ្មី​មួយ​ទៀត​ ដែល​និយាយ​ពី​ យមបាល​ (Grim Reaper)។

កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​មិថុនា​ មាន​ព័ត៌មាន​មួយ​បាន​លេច​ឡើង​ថា តារា​ប្រុស​ Song Seung Hoon និង​តារា​ស្រី​  Go Ara នឹង​សម្ដែង​រួមគ្នា​ក្នុង​រឿង​ថ្មី​នេះ។ ឯចំណង​ជើង​រឿង​នេះ​វិញ​ ទាក់ទង​នឹង​ "ពណ៌ខ្មៅ” គឺ​សំដៅ​លើ​យមបាល​ ឫ​ខ្មោច​ ដែល​ត្រូវ​បាន​លុប​ការ​ចងចាំ​ទាំងអស់លើ​ផែន​ដី​ ដោយសារ​ល្មើស​បញ្ជា​ ហើយ​ទៅ​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​ ពេលខ្ចី​រាង​កាយ​មនុស្ស​មកសណ្ឋិត។

ចំពោះ​សាច់​រឿង​ និង​ពេល​វេលា​ចាក់​បញ្ចាំង​វិញ មិនទាន់ត្រូវ​បាន​ប្រកាសទេ ប៉ុន្តែបើមានព័ត៌មានថ្មីចុងក្រោយពី​រឿង​ភាគថ្មីនេះ Sabay នឹង​ជម្រាប​ជូន​ព័ត៌មាន​នៅ​ពេល​ក្រោយ​ទៀត៕

*ចុចអាន៖

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី