ឈាម​ជ័រ​កូន​ខ្មែរ តែ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​នៅ​អាមេរិក

  • 2014-11-09 18:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មុំ រ៉ាឌី (Rady Mom) បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​ជនជាតិ​ខ្មែរ សញ្ជាតិ​អាមេរិក​ដំបូង​គេ ​នៅ​ក្នុង​សហរដ្ឋអាមេរិក បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្រុង Lowell រដ្ឋ Massachusetts។

 

 

តំណាង​រាស្ត្រ​ថ្មី​វ័យ ៤៥ ឆ្នាំ ​រូប​នេះ គឺ​ជា​បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ជាមួយ​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ បារ៉ាក់ អូបាម៉ា។ លោក​បាន​ទទួល​សំឡេង​ឆ្នោត​គាំ​ទ្រ ៦១​ ភាគរយ នៃ​សន្លឹក​ឆ្នោត​ទាំង​អស់ ដោយ​យក​ឈ្នះ​បេក្ខភាព​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក Fred Bahou នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

 

លោក រ៉ាឌី បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​រស់នៅ​លើ​ទឹក​ដី​​សហរដ្ឋអាមេរិក​ក្នុង​វ័យ ១២ ​ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​កំណើត​នេះ ញាំញី​ទៅ​ដោយ​ភ្លើង​សង្គ្រាម​ក្រោម​របប​កម្ពុជាប្រជាធិបតេយ្យ។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​របស់​បេក្ខភាព​វ័យ​ក្មេង​នេះ បាន​និយាយ​ថា ​ពួក​គេ​បាន​ទទួល​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ពី​លោក រ៉ាឌី និង ​ចូលរួម​កាន់​តែ​សកម្ម​ក្នុង​កិច្ចការ​នយោបាយ​ជាង​ពេល​មុន​ៗ។ បន្ទាប់​ពី​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត លោក រ៉ាឌី នឹង​ក្លាយ​ជា​តំណាងរាស្ត្រ​ថ្មី​ដំបូង​គេ​ប្រចាំ​ក្រុង ក្នុង​រយៈពេល ១៥ឆ្នាំ ​ចុង​ក្រោយ​នេះ។

 

 

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ផ្នែក​ទី ​២ បាន​បញ្ជាក់​ថា អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ធ្វើ​ជា​តំណាងរាស្ត្រ លុះ​ត្រា​តែ​មាន​អាយុ​ចាប់​ពី ២៥​ឆ្នាំ​ឡើង និង​ចូល​សញ្ជាតិ​អាមេរិក​រយៈពេល ៧​ឆ្នាំ​រួច​មក​ហើយ។ ចំណែក​អាណត្តិ​តំណាង​រាស្ត្រ​ មាន​រយៈ​ពេល ២​ឆ្នាំ ស្មើ​នឹង​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី។ ដូច​នេះ លោក មុំ រ៉ាឌី មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​តំណែង​មួយ​នេះ បើ​ទោះ​ជា​លោក​មាន​ដើម​កំណើត​ជា​​ខ្មែរ​ក៏​ដោយ៕

 

ក្រុម​គ្រួសារលោក មុំ រ៉ាឌី (ប្រភពរូបភាព Facebook Rady Mom)

 

ចុចអាន៖ កំពូល​ស្ត្រី​វ័យ​ក្មេង​ជើង​ខ្លាំង​ខាង​ជំនួញ​ទាំង ៥រូប របស់​អាស៊ាន

ចុចអាន៖ នៅពី​ក្រោយ​​ជោគជ័យ​​របស់​​ពាណិជ្ជករ​ដែល​មាន​ចំណូល​ខ្ទង់​​លាន​ដុល្លារ​​ក្នុង​១ឆ្នាំ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ lowellsun, bostonglobe