រំភើបទេ! TAEYANG និង BLACKPINK ​​ត្រលប់​មក​វិញ​ឆាប់ៗ​នេះ​ហើយ

  • 2017-06-13 09:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Taeyang និង​ក្រុម​ចម្រៀង BLACKPINK សុទ្ធ​តែ​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ត្រលប់​មក​វិញ​ថ្មីៗ​នេះ​ ដែល​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​ផលិត​កម្ម​ YG។

កាល​ពី​យប់​ថ្ងៃ​ទី ១២មិថុនា​ក្រុម​ចម្រៀង​ BLACKPINK បាន​បង្ហាញ​រូប​ភាព Teaser មួយ​​ បង្ហាញ​ពី​ថ្ងៃ​ចេញ​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ​។ ក្នុង​រូប​ភាព​នោះ​គេ​សង្កេត​ឃើញ​ រូប​សសរ​ចំនួន​៤ ជាមួយ​នឹង​ឃ្លា​សរសេរ​ថា BLACKPINK ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ ២០១៧។ បើ​គិត​ពី​ថ្ងៃ​ Comeback លើក​ទី​ពីរ​គឺ​កាល​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ ២០១៦ ពេល​នេះ​គឺ​មាន​រយៈ​ពេល​ ៧ ខែ​ហើយ។

ក្រុម​ចម្រៀង BLACKPINK

ចំណែក​ឯ​សមាជិក​ក្រុម​ Bigbang តារា​ចម្រៀង Taeyang វិញ​បាន​ត្រូវ​គេ​រាយ​ការណ៍​ថា​នឹង​ Comeback នៅ​សប្ដាហ៍​ទី១​ខែ​កក្កដា​ឆ្នាំ ២០១៧នេះ​ហើយ​ជាមួយ​នឹង​អាល់​ប៊ុម​ទោល​មួយ។ ចំពោះ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ត្រលប់​មក​វិញ​នេះ​គឺ​ធ្លាប់​បញ្ជាក់​ដោយ​ Taeyang រួច​មក​ហើយ​ថា​ខ្លួន​នឹង​បញ្ចេញ​អាល់​ប៊ុម​ថ្មី​មួយ​បន្ទាប់​ពី​ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ជប៉ុន៕

តារា​ចម្រៀង Taeyang

ចុច​អាន៖

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ