ភាព​អស្ចារ្យ​របស់​ ចន្រ្ទា​ ឌីម៉ា​ និង​ ចាន់តាក់​ ដែល​ធ្វើ​បាន​ដូច​គ្នា​ពេលកន្លងមក

  • 2017-06-15 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ទស្សនា​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​អាច​នឹង​មិន​ដឹង​ថា​កីឡាករ​ ឡៅ​ ចន្រ្ទា​ ឃីម​ ឌីម៉ា​ រួម​នឹង​កីឡាករ​ ធន់​ ចាន់តាក់​ ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត​ដូច​គ្នា ​នា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពេល​កន្លង​មក។​ ពួក​គេ​ទាំង​៣​ខាង​លើ​ធ្លាប់​ប្រកួត​មិន​ដែល​ចាញ់​ដូច​គ្នា​ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មិន​ថា​តាំង​ពី​វគ្គ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឬ​ផ្ដាច់​ព្រ័ត្រ​នោះទេ។​

ទី១​ កីឡាករ​ ឡៅ​ ចន្រ្ទា៖​ ឈ្នះ​ខ្សែក្រវាត់​គូបូតា​​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ កីឡាករ​រូប​នេះ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​៥​ដង​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​១ដង​ និង​ផ្ដាច់​ព្រ័ត្រ​១​ដង​ សរុប​ទាំង​អស់​ ៧ដង​ មិន​ដែល​ចាញ់។​

ឡៅ​ ចន្រ្ទា

**ទី២​ កីឡាករ​ ឃីម​ ឌីម៉ា៖**​ ឈ្នះ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​ របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ ការ​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​៤ដង​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​១ដង​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​១​ដង​ សរុប​៦ដង​ មិន​ដែល​ចាញ់​ ហើយ​ថែម​ទាំង​ផ្ដួល​ដៃ​ឲ្យ​បោះបង់​ការ​ប្រកួត​មុន​៥ទឹក​ទៀត​ផង។​

ឃីម​ ឌីម៉ា

ទី៣​ កីឡាករ​ ធន់​ ចាន់តាក់៖​ ឈ្នះ​ខ្សែ​ក្រវាត់​ស្រាបៀ​លីអូ​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ ការប្រកួត​​នាវគ្គ​សន្សំ​ពិន្ទុ​៧​ដង​ នៅ​​ក្នុង​វគ្គ​ពាក់​កណ្ដាល​១ដង​ និង​ផ្ដាច់​ព្រ័ត្រ​១ដង​ សរុប​៩ដង ​មិន​ដែល​ចាញ់។​

ធន់​ ចាន់តាក់

អត្ថបទ៖ នួន ស៊ីណា​