តើ​រឿងរ៉ាវ នៃ​ការ​បរិច្ចាគ​ឈាម កើតឡើង​ដូចម្តេច​ខ្លះ?

  • 2017-06-14 09:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ឆ្នាំ ១៤៩២៖ ការ​ប៉ុនប៉ង​ផ្ទេរឈាម លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត

ឈាម​របស់​ក្មេងប្រុស​អាយុ ១០ឆ្នាំ​ម្នាក់ ត្រូវបាន​ផ្ទេរទៅ​ឱ្យ​ស្តេច Pope Innocent VIII ដោយ​ប៉ុនប៉ង​បញ្ចូល​ឈាម​តាម​មាត់ ក្នុងពេល​ដែល​ស្តេច​អ៊ីតាលី​អង្គ​នោះ ស្ថិតក្នុង​ស្ថានភាព​ភ្លឹក។ ទោះជា​យ៉ាងណា ស្តេច Pope និង​ក្មេងប្រុស បាន​សុគត និង​ស្លាប់។

  • ឆ្នាំ ១៦៦៧៖ ផ្ទេរ​ឈាម ពី​សត្វ មក​មនុស្ស

គ្រូពេទ្យ​របស់​ស្តេច Louis XIV នៃ​ប្រទេស​បារាំង បាន​បញ្ចូល​ឈាម​សត្វចៀម​១ក្បាល ចូលក្នុង​ខ្លួន​ក្មេងប្រុស​អាយុ​១៥ឆ្នាំ​ម្នាក់ ហើយ​ក្មេងប្រុស​គឺ​បន្ត​មាន​ជីវិត។

  • ឆ្នាំ ១៨១៨៖ ផ្ទេរឈាម​ពី​មនុស្ស ទៅ​មនុស្ស

ចិត្តវិទូ​អង់គ្លេស លោក James Blundell បានចាក់​បញ្ចូល​ឈាម ដែលមាន​ទម្ងន់​ជិត ៤០០ក្រាម ​របស់​អ្នក​បរិច្ចាគ​ជាច្រើន​នាក់ ចូល​ទៅក្នុង​ខ្លួន​អ្នក​ជំងឺ​ម្នាក់។ ប៉ុន្តែ​ក្រោយមក អ្នកជំងឺ​នោះ បាន​ស្លាប់។

  • ឆ្នាំ ១៩០១៖ ក្រុម​ឈាម​ធំៗ ៣​ប្រភេទ ត្រូវបាន​រកឃើញ

អ្នក​វិទ្យាសាស្រ្ត បាន​រកឃើញ​ក្រុម​ឈាម​របស់​មនុស្ស​ដែលមាន​ប្រភេទ A, B និង C (​ក្រោយមក​ប្តូរ​ទៅជា​ប្រភេទ O)។

  • ឆ្នាំ ១៩០២៖ ក្រុម​ឈាម​ទី៤ ត្រូវបាន​រកឃើញ គឺ​ប្រភេទ AB។

  • ឆ្នាំ ១៩១៤៖ ការផ្ទេរ​ឈាម មិន​ផ្ទាល់ លើក​ដំបូង

កាលពី​ដំបូង ការ​ផ្ទេរឈាម​ពីអ្នក​បរិច្ចាគ ទៅកាន់​អ្នកទទួល ត្រូវ​ធ្វើឡើង​មុនពេល​ឈាម​កក។ ​ក្រោយមក​អ្នកស្រាវជ្រាវ​បាន​រកឃើញ​វិធី​ទប់ស្កាត់ មិនឱ្យ​ឈាម​កក និងអាច​រក្សាទុក​បាន​ច្រើនថ្ងៃ មុនពេល​បញ្ចូល​ទៅឱ្យ​អ្នក​ទទួល។

  • ឆ្នាំ ១៩១៧៖ មាន​កន្លែង​ផ្ទុកឈាម ជាលើក​ដំបូង

គ្រូពេទ្យ​កងទ័ព បាន​ប្រមូល និង​រក្សាទុក​ឈាម​ប្រភេទ O ដើម្បី​ត្រៀមផ្តល់​ឱ្យ​កងទ័ព​នៅ​សមរភូមិ Cambrai នៃ​ប្រទេស​អង់គ្លេស ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី១។

  • ឆ្នាំ ១៩៤៨៖ មានការ​បង្កើត​ប្លោកឈាម ដើម្បី​ប្រមូល​ឈាម។

  • ឆ្នាំ ១៩៦២៖ មជ្ឈមណ្ឌល​ផ្តល់ឈាម​របស់​អាមេរិក ត្រូវបាន​បង្កើត​ឡើង។

បច្ចុប្បន្ន ការ​បរិច្ចាគ​ឈាម មាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ដឹង​ពី​សុខភាព​ថា​តើអ្នក​បរិច្ចាគ ​មាន​ផ្ទុក មេរោគ​រលាក​ថ្លើម B និង C កាមរោគ និង​ជំងឺ​អេដស៍​ឬ​យ៉ាង​ណា។

ម្យ៉ាង​ពួកគេ​នឹង​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​ជីវិត​មនុស្ស ធ្វើ​អំពើ​មនុស្ស​ធម៌ និង​ជា​ពលរដ្ឋ​ម្នាក់​ដែល​ឆ្លើយ​តប​ទៅ​នឹង​សង្គម​យ៉ាង​ពិតប្រាកដ។

ចំណុច​ពិសេស​មួយ​ទៀត​នោះ នៅ​ពេល​បងប្អូន​សាច់ញាតិ​មាន​គ្រោះថ្នាក់ ឬ​មាន​ជំងឺ ដែល​ត្រូវ​ការ​ឈាម​បន្ទាន់ អ្នក​ផ្ដល់​ឈាម​អាច​បង្ហាញ​សៀវភៅ​ ឬ​ប័ណ្ណ​បញ្ជាក់​​ពី​ការ​ផ្ដល់​ឈាម​របស់​ខ្លួន ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នោះ​ពួកគេ​នឹង​ទទួល​បាន​ឈាមស្វ័យប្រវត្តិ​ ដោយ​មិន​បាច់​បរិច្ចាគទៀតក៏បាន (ប័ណ្ណ​មួយ​បាន​មួយ​ប្លោក)។ នេះបើ​តាមការ​លើកឡើងរ​បស់ លោក អ៊ួរ សុខលាង មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​រក​អ្នក​បរិច្ចាគ​ឈាម មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នៃ​ក្រសួង​សុខាភិបាល​ កាលពីឆ្នាំ២០១៥៕

ប្រភព ៖ KleyKley

អត្ថបទថ្មី