Real Madrid ៖ ​ចង់​បាន Morata ​មែន ​អីចឹង​មាន​លុយ​ប៉ុន្មាន​ហ៊ានចំណាយ

  • 2017-06-15 01:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ​ជា​ក្រុម​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ ​Alvaro Morata ​ពី​ក្រុម Real Madrid ​ទៅ។

យ៉ាងណាមិញ ​បើ​ទោះ​ជា​មាន​សង្ឃឹម​ខ្ពស់​មែន ប៉ុន្តែ​បិសាច​ក្រហម​នៅ​មិន​ទាន់​មាន​សេចក្ដី​ផ្លូវការ​ណា​មួយ​ទាក់ទង​ការ​ផ្ទេរ​នេះ​ឡើយ ព្រោះ​ចរចា​ត្រូវ​តែ​សាមី​ខ្លួន តែ​តម្លៃ​ផ្ដាច់​កុងត្រា​ហាក់​នៅ​មិន​ទាន់​ដាច់​ស្រេច​ឡើយ។ ​ក្រុម Real Madrid ​បង្ហើប​ថា​ពួកគេ​អាច​នឹង​អនុញ្ញាត​ឱ្យ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ​ចាកចេញ​បាន ដោយ​ឡែក​ក្លឹប​ដែល​ចង់​បាន​នោះ​ត្រូវ​តែ​ហាន​ចំណាយ​ខ្ពស់​ហើយ។

តម្លៃ​ផ្ដាច់​កុងត្រា​ដែល​ក្លឹប Real Madrid ​ធ្លាប់​ដាក់​នោះ​គឺ​៩០​លាន​អឺរ៉ូ ​ដែល​នេះ​ជា​តម្លៃ​ខ្លួន​មួយ​ខ្ពស់​ធ្វើ​ឱ្យ​ខាង​ Man Utd ​កំពុង​ពិចារណា​នៅ​ឡើយ។ ខណៈ​ដែល​ពេល​នេះ​ក្រុម​របស់​លោក Jose Mourinho ​ទិញ​​បាន​កីឡាករ​ម្នាក់​ហើយ​គឺ ​Victor Lindelof ​ជា​ខ្សែ​ការពារ​ពី​ក្រុម​ Benfica ​ក្នុង​តម្លៃ​ខ្លួន​៣០,៧​លាន​ផោន៕

កើតឡើង​ហើយ! Floyd ប្រកាស​វាយ McGregor នៅ​ខែ​សីហា

ភាព​អស្ចារ្យ​របស់​ ចន្រ្ទា​ ឌីម៉ា​ និង​ ចាន់តាក់​ ដែល​ធ្វើ​បាន​ដូច​គ្នា​ពេលកន្លងមក

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ