ដំណឹង​អាក្រក់! Son Heung-min ខ្សែ​ប្រយុទ្ធ Spurs បាក់​ដៃ​ ពេល​ជួយ​​ជម្រើស​ជាតិ

  • 2017-06-15 02:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្រុម​អង់គ្លេស Tottenham Hotspur កីឡាករ​ករ Son Heung-min បាន​របួស​បាក់​ដៃ​ស្ដាំ អំឡុង​ពេល​កូរ៉េ​ខាង​ត្បូង​​លេង​ជម្រុះ World Cup ចាញ់​កាតារ​ កាល​ពី​ថ្ងៃ​អង្គារ។

Son បាន​បង្ខំ​ប្ដូរ​ចេញ​នៅ​នាទី​៣៥ បន្ទាប់​ពី​ធ្លាក់​មក​ដី​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ប្រជែង​ជាមួយ​កីឡាករ Mohammed Musa របស់​កាតារ។ Son ហាក់​ឈឺ​ចាប់​ខ្លាំង ក្រោយ​ធ្លាក់​មក​ក្រោម ហើយ​បើ​តាម​​សមាគម​បាល់ទាត់​កូរ៉េ (KFA) បាន​ចេញ​ប្រកាស​ថា កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​​បាន​បាក់​កំភួន​ដៃ។

បញ្ហា​របួស​​​នឹង​ធ្វើ​ឲ្យ​កីឡាករ​អាស៊ី​រូប​នេះ​មិន​អាច​ចូលរួម​លេង​ត្រៀម​រដូវ​កាលថ្មី​​ជាមួយ​ក្រុម​លោក Mauricio Pochettino នៅ​ថ្ងៃ​ទី​ ៣ ខែ កក្កដា​បាន​នោះ​ទេ។ យោង​តាម​ប្រភព​មួយ​ថា Son Heung-min នឹង​ត្រូវ​សម្រាក​៨​សប្ដាហ៍​ ដើម្បី​ព្យាបាល​របួស៕

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី