កុមារី ៥ឆ្នាំ បរិច្ចាគប្រាក់ ៧៥០ដុល្លារតាមរយៈគូរគំនូរ​លក់ និងធ្លាប់បរិច្ចាគមកកម្ពុជាដែរ

  • 2017-06-15 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​​គួរ​ឲ្យ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​កុមារី​តូច ​សុខ​ចិត្ត​​យក​​ប្រាក់​របស់​ខ្លួន​ដែល​​រក​បាន​តាម​រយៈ​ការ​គូរ​គំនូរ​​​រូប​កាឡាក់​ស៊ី​លក់ ​ដើម្បី​បរិច្ចាគ​ឲ្យ​ទៅ​អង្គការ​សប្បុរស​ធម៌​នានា។​

កុមារី​​នេះ​មាន​ឈ្មោះ Cassie អាយុ​ទើប ៥​ឆ្នាំ មាន​​ចំណង់​ចំណូល​ចិត្ត​​ខាង​​គំនូរ​យ៉ាង​ខ្លាំង។ នៅ​អាយុ ៣​ឆ្នាំ ឪពុក​ម្ដាយ​របស់​នាង​តូច​ដឹង​ថា ​កូន​គាត់​ចាប់​ផ្ដើម​ចេះ​គូរ​វាស បញ្ឈប់​មិន​បាន។

នាង​តូច​បាន​លក់​គំនូរ​​ជាង​ ១០០​ផ្ទាំង​ថ្មី​ៗ​នេះ​ និង​សុខ​ចិត្ត​បរិច្ចាគ​ខ្លះ​ឲ្យ​ទៅ​អង្គការ​សប្បុរស​ធម៌ ដើម្បី​ជួយ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក។

​កាល​ពី​​ខែ​សីហា ឆ្នាំ ២០១៦ នាង​តូច​ធ្លាប់​បរិច្ចាគ​ប្រាក់​​ដែល​ខ្លួន​រក​បាន​ចំនួន ២៥០​ដុល្លារ ដើម្បី​សង់​អាង​​​​ស្តុក​ទឹក​ភ្លៀង ​នៅ​កម្ពុជា​តាម​រយៈ​អង្គការ​​អូស្ត្រាលី Your Aid​ ផងដែរ​។ នេះ​បើ​តាម​ការ​​រៀប​រាប់​នៅ​លើ​​គេហទំព័រ​របស់​នាង​ cassieswirls.com ។ Your Aid ជា​អង្គការ​សប្បុរសធម៌​ធ្វើ​លើ​គម្រោង​ចំនួន ៣​ធំ​ៗ គឺ​ទឹក​ស្អាត ការ​ថែ​ទាំង​សុខភាព​មាត់​ធ្មេញ និង​ការ​អប់រំ៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី