មក​ដឹង​តម្លៃ​អាវ​​ថ្មី​របស់ Real Madrid និង Barcelona មួយ​ណា​ថ្លៃ​ជាង?

  • 2017-06-15 03:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​​​បាន​ចំណាយ​ពេល​ជា​យូរ​រង​ចាំ​មើល​ឈុត​សំលៀកបំពាក់​ថ្មី​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ទាំង​ពីរ Real Madrid និង Barcelona ហើយ​ចុងក្រោយ​ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​ឈុត​ថ្មី​​រៀង​ខ្លួន​ហើយ។ បន្ទាប់​ពី​ចេញ​​អាវ​ទាំង​ពីរ​ប្រភេទ​នេះ​នឹង​ក្លាយ​ជា​គូ​ប្រជែង​​លើ​ទីផ្សារ។ ឥលូវ​មក​ដឹង​តម្លៃ​អាវ​ទាំង​ពីរ​ក្រុម​ក្នុង​ប្រទេស​អេស្ប៉ាញ តើ​វា​មាន​តម្លៃ​ប៉ុន្មាន?

Marca បាន​បញ្ជាក់​ថា អាវ​ក្នុង​​និង​ក្រៅ​ដី​របស់ Real Madrid មាន​តម្លៃ​ចាប់​ពី​៩៩,៩៥​អឺរ៉ូ(ប្រហែល​​១១២​ដុល្លារ) ទៅ​១២៩,៩៥​អឺរ៉ូ(ប្រហែល​១៤៥​ដុល្លារ)។ ប៉ុន្តែ​បើ​អាវ​នោះ​ថែម​រូប Champions League, La Liga ឬ Club World Cup មួយ​វា​មាន​តម្លៃ​ប្រមាណ​១៤០​អឺរ៉ូ(ប្រហែល​១៥៧​ដុល្លារ)។

ងាក​ទៅ​មើល​ងាយ​ក្រុម Barcelona វិញ​ដែល​មាន​រូប​អ្នក​ឧបត្ថម្ភ​ថ្មី Rakuten នៅ​ខាង​មុខ ប្រសិន​ជា​ភ្ញៀវ​​ចង់​បោះ​លេខ និង​រូប Champions League វា​មាន​តម្លៃ​១៨០​អឺរ៉ូ​(ប្រហែល​២០២​ដុល្លារ)៕ ​

ចុចអាន៖​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ