ឡូយណាស់! Apartment របស់តារាជួរមុខកូរ៉េពិតជាស៊ីវិល័យអស្ចារ្យ

  • 2017-06-16 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ស្នាក់​នៅ​ដ៏​ស៊ីវិល័យ​ (Apartment) ស្ថិត​ក្នុង​ទីក្រុង​សេអ៊ូល​ ដែល​មាន​ឈ្មោះ​ថា​ “Hanwha Galleria Foret” ត្រូវ​បាន​ស្គាល់​ថា​ ជា​ផ្ទះ​ស្នាក់នៅ​របស់​កំពូល​តារា​ល្បីៗ​មួយ​ចំនួន​ប្រចាំ​ប្រទេស​កូរ៉េ។

អគារ​ “Hanwha Galleria Foret” ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​សេអ៊ូល​ ជាប់​នឹង​ឧទ្យាន​ Seoul Forest នេះ​មាន​កម្ពស់​រហូត​ទៅ​ដល់​ ៤៥​ជាន់។ តារា​ល្បីៗ​ជា​ច្រើន​ដែល​រស់​នៅ​ Apartment នោះ​រួម​មាន៖ តារា​ចម្រៀង​ G-Dragon, តារាសម្ដែង​ Kim Soo Hyun, អគ្គនាយកផលិតកម្ម SM លោក​ Lee Soo Man ហើយ​សូម្បី​ តារា​សម្ដែង​ស្រី​ដ៏​ល្បី Han Ye Seul ក៏​រស់នៅ​ទីនោះ​ដែរ។

លក្ខណៈ​ពិសេស​របស់ Apartment ដ៏​ប្រណីតដែល​មាន​ការ​ច្នៃ​ម៉ូដ​ពី​ស្ថាបត្យករ​ជនជាតិ​បារាំង​នេះ​ គឺ​អ្នក​រស់នៅ​គយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​ទន្លេ​ Han, អគារ​ Namsan (Namsan Tower) និង​អគារ​ថ្មី​ទើប​សាងសង់  Lotte World Tower ជាដើម។ ជាក់ស្ដែង​វា​ បែង​ចែក​ជា​ ២​អគារ​ ហើយ​មាន​រហូត​ទៅ​ដល់​ ២៣០​ផ្ទះ (Units) ដែល​ក្នុង​ យូនីត​មាន​តម្លៃ​យ៉ាង​តិច​ ១លាន​ដុល្លារ ហើយ​ជា​គេហដ្ឋាន​ដ៏​សក្ដិសម​បំផុត​សម្រាប់​តារាល្បី​ៗរស់នៅ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី