ថ្ងៃ​អនាគត​ផ្សារ​ទំនើប​ ​នឹង​បើកបរ​ស្វ័យ​ប្រវត្តិ​តាម​ដង​ផ្លូវ​ ​[VDO]

  • 2017-06-19 09:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​នៃ​ការ​ចាប់​ផ្ដើម​ថ្មី​របស់​ក្រុមហ៊ុន​ ​Wheelys​ ​ប្រទេស​ស៊ុយអែត​ដែល​មាន​ឈ្មោះ​ ​Moby Mart​ ​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រភេទ​ផ្សារ​ទំនើប​ធន់​តូច​បើកបរ​លើ​កង់​រុញ​ដោយ​ស្វ័យប្រវត្តិ​តាម​ដង​ផ្លូវ​នានា​ ដើម្បី​សម្រួល​ដល់​អ្នក​ទិញ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ ​គួបផ្សំ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប។

Moby Mart​ ​ជា​ប្រភេទ​ហាង​លក់​ចល័ត​ ​ទំហំ​ប្រហែល​រថយន្ត​ក្រុង​ខ្នាត​តូច​ ​ដែល​បើក​បរ​លើ​កង់​រុញ​ ប្រើ​បច្ចេកវិទ្យា​ ​AI​ ​ដើម្បី​បញ្ជា​លើ​ផ្លូវ​ក្នុង​ទីក្រុង។ បច្ចេកវិទ្យា​ផ្សារ​ទំនើប​ចល័ត​នោះ​មាន​លក់​ជា​ប្រភេទ​អាហារ​ស្រស់ៗ​ ​ក៏​ដូច​ជា​ស្បែកជើង​ ​និង​ទស្សនាវដ្ដី​ជា​ដើម​។ ​និយាយ​រួម​ស្រដៀង​​​នឹង​ Concept​ ​របស់​ ​Amazon Go​ ​ដែល​ទើប​បង្ហាញ​កាល​ពី​ថ្មីៗ​នេះ​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត​ ​វា​មាន​ប្រព័ន្ធ​ពិសេស​ ​ដែល​អ្នក​ចូល​ទិញ​ឥវ៉ាន់​ក្នុង​ហាង​នោះ​ ​នឹង​ស្កេន​រាល់​ទំនិញ​ដែល​បាន​ចាប់​យក​ ​ហើយ​កាត់​ថវិកា​ចេញ​ពី​គណនី​លើ​ស្មាតហ្វូន​ ​បន្ទាប់​ពី​អ្នក​ដើរ​ចេញ​ពី​ហាង​ដោយ​ស្វ័យប្រវត្តិ។ ក្រុមហ៊ុន​ ​Wheelys​ ​បាន​ប្រកាស​នឹង​បើក​ដំណើរការ​សាកល្បង​ ​Moby Mart​ ​នៅ​ទីក្រុង​សៀងហៃ​ជា​លើក​ដំបូង​ ​ហើយ​គ្រោង​នឹង​បង្កើត​ឲ្យ​មាន​ច្រើន​ទៀត​នា​ឆ្នាំ​ ​២០១៨៕

ចុចអានបន្ត ៖

ប្រភព៖ The Verge   អត្ថបទ ៖ កៅ រក្សា

អត្ថបទថ្មី