Ady An នឹង​រៀបការម្ដងទៀតក្នុងទីក្រុងតៃប៉ិ ចុះបាន​ចិញ្ចៀនថ្មីទៀតអត់ហ្ន៎?

  • 2017-06-20 05:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​របស់​តារា​សម្ដែង​តៃវ៉ាន់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ Ady An និង​ស្វាមី​ដែល​ជា​ពាណិជ្ជករ​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ពោរពេញ​ដោយ​សុភមង្គល​ កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​នៅ​កោះហាវ៉ៃ សហរដ្ឋអាមេរិក​ ប៉ុន្តែ​ពិធី​នេះ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​ ពោល​គឺ​គូស្នេហ៍​ទាំង​ ២​នឹង​រៀបចំ​ពិធី​នេះ​ម្ដងទៀត​ នៅ​ថ្ងៃ​ទី​ ២៣​ ខែ​មិថុនា​ ក្នុង​ទីក្រុង​តៃប៉ិ។

កាល​ពី​មង្គល​ការ​នៅ​កោះហាវ៉ៃ​ Ady បាន​បង្ហាញ​ចិញ្ចៀន​រៀបការ​ទំហំ​ ១០,៥៧​ការ៉ាត់​ ដែល​ជា​ចិញ្ចៀន​ទី​ ២​ បន្ទាប់​ពី​ចិញ្ចៀន​ដំបូង​ដែល​ ស្វាមី​សុំ​រៀបការ​ដំបូង។

ផ្អែក​តាម​វិបសាយ​ Toggle បាន​ឲ្យដឹង​ថា​ តារា​ស្រី​រូប​នេះ​នឹង​ទទួល​បាន​ចិញ្ចៀន​រៀបការ​មួយ​ទៀត​ ដែល​ត្រូវ​បង្ហាញ​ទៅ​កាន់​សាធារណជន។ ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា​ ប្រសិន​បើ​ សរុប​បញ្ចូល​ចិញ្ចៀន​ទាំង​ ៣​ គឺ​មាន​តម្លៃ​រហូត​ទៅ​ដល់​ជិត​ ៣លានដុល្លារឯណោះ៕

ចុចអាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម