គ្រាន់តែ Trailer រឿងខ្មោច “Annabelle: Creation” សោះ មើលហើយព្រឺក្បាល (វីដេអូ)

  • 2017-06-20 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភ័យ​រន្ធត់​ថ្មី​មួយ​ទៀត​ហើយ​ ដែល​ក្លាយ​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​សម្រាប់​ឆ្នាំ​ ២០១៧ ហើយ​នឹង​ត្រូវ​មាន​វត្តមាន​លើ​រោងភាពយន្ត​ទាំង​ឡាយ​ នៅ​ថ្ងៃ​ទី​ ១១​ ខែ​សីហា​ខាងមុខនេះ។ រឿង​អាមេរិក​នេះ​មាន​ចំណង​ជើង​ថា​ “Annabelle: Creation” ជា​ស្នាដៃ​និពន្ធ​របស់​លោក​ Gary Dauberman និង​ដឹកនាំ​ដោយ​លោក​ David F. Sandberg។

“Annabelle: Creation” ជា​ស៊េរី​រឿង​បែប​ភ័យ​រន្ធត់​របស់​ “The Conjuring” ដែល​អ្នក​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​រឿង​ប្រភេទ​នេះ​ពីមុន​ហើយថាតើអស្ចារ្យយ៉ាងណា។

ដំណើរ​រឿង​ដំបូង​របស់​ “Annabelle: Creation” និយាយ​ពី​អ្នក​ធ្វើ​តុក្កតា​កូនក្រមុំ​ម្នាក់​ និង​ប្រពន្ធ​ដែល​មាន​កូន​ស្រី​ម្នាក់ តែជាអកុសលកូនស្រីនោះក៏បានស្លាប់។ ក្រោយ​មក​២​នាក់​ប្ដី​ប្រពន្ធ​នោះ ក៏​បាន​ឲ្យ​ដូនជី​ និង​ក្មេង​ស្រី​ជា​ច្រើន​នាក់​ពី​មណ្ឌល​កុមារ​កំព្រា​ដែល​បានបិទ​ មក​នៅ​ផ្ទះ​របស់​ខ្លួន។ រឿងរ៉ាវ​ភ័យ​រន្ធត់​ក៏​បាន​កើតឡើង​ស្មាន​មិន​ដល់​ ដោយសារ​តុក្កតា​ Annabelle បាន​ចូល​សណ្ឋិត​លើ​ខ្លួន​ក្មេង​ស្រី​ក្នុង​ផ្ទះ​នោះ​ជាច្រើន​ និង​បង្ក​ឲ្យ​មាន​រឿង​សាហាវ​ព្រឺព្រួច​ជា​ច្រើន៕

ទស្សនា Trailer ខាងក្រោម៖

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី