Bella Hadid ប៉ះគ្នាជាមួយ Zayn Malik ក្នុងពាណិជ្ជកម្មសំលៀកបំពាក់មួយ
- 2017-06-20 23:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bella Hadid ប៉ះគ្នាជាមួយ Zayn Malik ក្នុងពាណិជ្ជកម្មសំលៀកបំពាក់មួយ
ចន្លោះមិនឃើញ
តារាម៉ូដែល Bella Hadid បានចូលរួមក្នុងពាណិជ្ជកម្មមួយរបស់ម៉ូតសំលៀកបំពាក់ Versus Versace របស់តារាចម្រៀង Zayn Malik។
តារាម៉ូដែលវ័យ២០ឆ្នាំរូបនេះជាប្អូនស្រីរបស់តារាម៉ូដែល Gigi Hadid បានរួមគ្នាជាមួយអតីតសមាជិកក្រុមចម្រៀង One Direction ដើម្បីផ្សព្វផ្សាយម៉ូតសំលៀកបំពាក់មួយរបស់លោក ដែលជាម៉ូដផលិតផលយកចេញមកពីក្រុមហ៊ុមហ្វេសិនសំលៀកបំពាក់អ៊ីតាលី Versace។
តារាចម្រៀងវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញពីព័ត៌មានទាក់ទង នៅលើការផ្សព្វផ្សាយផ្សេងៗរបស់ខ្លួនលើបណ្ដាញសង្គម។ Zayne បានបង្ហោះរូបថតខ្លះដែលទាក់ទងទៅនឹងគម្រោងនេះទៅលើបណ្ដាញសង្គម Twitter ជាមួយនឹងពាក្យថា "Monday #Zaynxversus”។ តារារូបនេះថែមទាំងបានបង្ហោះវីដេអូឃ្លីបមួយដែលទាក់ទងទៅលើ Instagram Story ដែលជាមុខងារមួយនៅលើ Instagram ដែលអាចបង្ហោះរូបថតឫវីដេអូបានប៉ុន្តែបាត់ទៅវិញក្រោយ ២៤ម៉ោង។
នេះគឺខ្សែផលិតផលសំលៀកបំពាក់មួយទៀតហើយរបស់ Zayn ដែលកាលពីខែធ្នូឆ្នាំមុនលោកបានចាប់ផ្ដើមពីម៉ូត Zayn x Versus ចំណែកឯម៉ូដថ្មីវិញគឺ Versus Versace ដែលនឹងបញ្ចេញនៅក្នុងខែនេះ៕
ចុចអាន៖