កាន់​តែ​រំភើប! BLACKPINK បង្ហាញ​វីដេអូ​ក្រៅ​ឆាក​សម្រាប់​វីដេអូ​ចម្រៀង​ថ្មី!

  • 2017-06-21 03:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​ BLANKPINK នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន។

ដោយ​សារ​តែ​មាន​អ្នក​ទន្ទឹង​រង​ចាំ​ច្រើន​ ជា​ពិសេស​សម្រាប់​អ្នក​គាំ​ទ្រ​របស់​ក្រុម​ចម្រៀង​នេះ​ផ្ទាល់​តែ​ម្ដង BLACKPINK បាន​សម្រេច​ចិត្ត​បញ្ចេញ​នូវ​វីដេអូ​ក្រៅ​ឆាក​មួយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មិថុនា​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្ទះអន្ទែង​នឹង​កាន់​តែ​រំភើប​ចំពោះ​វីដេអូ​ចម្រៀង​ថ្មី​។

ក្នុង​វីដេអូ​នេះ​ គេ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​សមាជិក​ទាំង​បួន​រូប Jisoo, Lisa, Rose, និង​ Jennie បង្ហាញ​ក្បាច់​រាំ​ ដើម្បី​បញ្ចូល​ទៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​នោះ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ស្ដាប់​ដឹង​ពី​ចំណុច​ខ្លះ​ៗ​របស់​បទ​ចម្រៀង​ថ្មី​ "As If It's Your Last” ផង​ដែរ មុន​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២២​វេលា​ម៉ោង​៤​រសៀល៕

តោះ! អីចឹង​មក​មើល​វីដេអូ​នេះ​ទាំង​អស់​គ្នា!

ចុច​អាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ