TWICE ទើប​តែ​​បញ្ចេញ​វីដេអូ​ចម្រៀង​ជា​ភាសា​ជប៉ុន​ជា​លើក​ដំបូង ​(វីដេអូ)

  • 2017-06-21 06:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ TWICE ទើប​តែ​បញ្ចេញ​វីដេអូ​ច្រៀង​ជា​ភាសា​ជប៉ុន​លើក​ដំបូង​សម្រាប់​បទ​ “TT” ដែល​នេះ​គឺ​ផ្នែក​មួយ​ក្នុង​ការ​វាយ​លុក​ចូល​វិស័យ​ចម្រៀង​របស់ TWICE មក​កាន់​ប្រទេស​ជប៉ុន។

ពួក​គេ​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​ល្បី​ៗ​ទាំង​អស់​របស់​ពួក​គេ​នៅ​ប្រទេស​ជប៉ុន ដោយ​ច្រៀង​ឡើង​វិញ​ជា​ភាសា​ជប៉ុន។ បទ​ចម្រៀង​ល្បីៗ ដូច​ជា "Like OOH-AHH”, “Cheer Up”, “TT”, “Knock Knock” និង​ "Signal” សុទ្ធ​តែ​មាន​វត្ត​មាន​ក្នុង​អាល់ប៊ុម​នេះ​ទាំង​អស់​ទាំង​បទ​ចម្រៀង​ជា​ភាសា​កូរ៉េ​និង​ភាសា​ជប៉ុន។ អាល់​ប៊ុម​នេះ​នឹង​ក្លាយ​ជា​អាល់ប៊ុម​ជប៉ុន​ផ្លូវ​ការ​លើក​ទី​១​របស់​ពួក​គេ​នឹង​មាន​ចំណង​ជើង​ថា "#TWICE”។

អាល់​ប៊ុម "#TWICE” នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី ២៨​ខែ​មិថុនា​នេះ​ហើយ ដែល​ពួក​គេ​នឹង​សម្ដែង​នៅ​ថ្ងៃ​ទី ២​ខែ​កក្កដា​នៅ​ Tokyo Metrololitan Gym សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់​ពួក​គេ​នៅ​ប្រទេស​ជប៉ុន​ដែល​គេ​ហៅ​ថា​ "TWICE DEBUT SHOWCASE Touchdown in JAPAN”៕

តោះ!​ អីចឹង​មក​មើល​វីដេអូ​ចម្រៀង​ "TT” ជា​ភាសា​ជប៉ុន​ទាំង​អស់​គ្នា!

ចុច​អាន៖

ប្រភព៖ Allkpop | YouTube   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម